ឯកឧត្តម ហ៊ុន ម៉ានី បន្តជួបសំណេះសំណាលជាមួយក្រុមការងារដើម្បីអភិវឌ្ឍកម្ពុជា ជាង៣ពាន់នាក់

2023/07/01 01:07:48 am        123

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមិថុនានេះ បន្តរៀបចំពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា​គណបក្ស​ប្រជាជនកម្ពុជា នៃក្រុមការងាររួមគ្នា​ដើម្បីអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធាន​គណៈចលនាមហាជន នៃគណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា ដោយមានអ្នកចូលរួម៣,៦០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផល​និងស្នាដៃ​ការងារនានារបស់ក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានរួមចំណែកជាមួយគណបក្ស ចាប់តាំងពីពេល​បង្កើតនៅឆ្នាំ២០១១ រហូតមកទល់ពេលនេះ ។ លើសពីនេះ ឯកឧត្តម ហ៊ុន ម៉ានីបានបន្តថា ការចូលរួមជីវភាព​ជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនបានន័យថា ដើម្បីតែចូលរួមកម្មវិធីបក្ស ឬហែរគណបក្សនោះទេ តែការចូលរួមនេះ គឺដើម្បីស្វែងរកដំណោះស្រាយនូវរាល់បញ្ហាប្រឈមដែលយើងបានជួបប្រទះជាមួយ​គ្នាក្នុង​ជីវភាពរស់នៅប្រចាំថ្ងៃ។ នេះជាតួនាទីនៃការចេះជួយគ្នាទៅវិញទៅមក និងជាតួនាទីរបស់គណបក្ស​ក្នុងការ​គិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋមិនថា សេវាសាធារណៈ សេវាសុខភាព និងការបណ្តុះបណ្តាល​វិជ្ជាជីវៈជាដើម។

ឯកឧត្តម នួន ផារ័ត្ន អគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានមានប្រសាសន៍ដែរថា ពិធីសំណេះសំណាលនេះ គឺជាសក្ខីភាពសបញ្ជាក់ថា គណបក្សបានទទួលស្គាល់បងប្អូនបម្រើការ​ក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ថាជាកម្លាំងមួយផ្នែកដ៏សំខាន់ ក្នុងការពង្រឹង និងពង្រីករបៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងជាកម្លាំងចលករជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកដ៏សំខាន់នៅគ្រប់ដំណាក់កាលទាំងអស់៕

គួរបញ្ជាក់ដែរថា ពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា នៃក្រុមការងាររួម​គ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា រៀបចំធ្វើឡើងស្របតាមស្មារតីរបស់មហាសន្និបាតវិសាមញ្ញទូទាំង​ប្រទេសរបស់​គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨-២៩ មករា ឆ្នាំ២០២៣ ដោយសម្តេចតេជោមានប្រសាសន័ថា ថ្នាក់ដឹកនាំ សមាជិក-សមាជិកាបក្សទាំងអស់ ត្រូវយកចិត្តទុ ក ដា ក់ ផ្សារភ្ជាប់ គិតគូរ ជួយដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជួយលើកកម្ពស់ជីវភាពពួកគាត់ ជាពិសេស បុគ្គលក្នុងវិស័យសេវាកម្សាន្ត ដោយត្រូវរៀបចំផ្តល់បណ្ណសមធម៌ជូនពួកគាត់ ដើម្បីទទួលបានសេវាថែទាំជំងឺដោយឥតគិតថ្លៃ ៕ អត្តបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm