អ្នកសារព័ត៌មានត្រូវបានបណ្ដុះបណ្ដាលពីវិធីសាស្ត្រ បញ្ចៀសពីចោរព័ត៌មានវិទ្យាជាលើកដំបូង

2023/07/01 03:47:05 am        160

ភ្នំពេញ ៖ នេះជាការចាប់ផ្តើមថ្មីមួយ ដើម្បីជំរុញការបញ្ជ្រាបនូវការយល់ដឹងពីការប្រើប្រាស់ និងផលប៉ះពាល់នៃ​បច្ចេកវិទ្យាឌីជីថល ជាពិសេសការយល់ដឹងនូវទស្សនាទាន សន្តិសុខសាយប័រ ដែលកំពុងមានការគំរាមកំហែង និងហានិភ័យថ្មីៗនៅលើប្រព័ន្ធអ៊ីនធឺណិត។ នេះបើតាមឯកឧត្តម លីវ សុផាណារិទ្ធ រដ្ឋលេខា ធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសារព័ត៌មានស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង​សង្គម​ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មា ន»នាថ្ងៃទី៣០ ខែមិថុនា។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាននូវចំណេះដឹងបន្ថែមអំពីការប្រើប្រាស់ កម្មវិធីថត កាត់តវីដេអូតាមទូរសព្ទដៃ ការ Edit រូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរសព្ទដៃ និងការប្រើប្រាស់​បណ្តាញទំនាក់ទំនងសង្គមជាដើម។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា វគ្គសិក្សានេះ គឺដើម្បីឱ្យអ្នកសារពត៌មានបានពង្រឹង​សមត្ថភាព និងអភិវឌ្ឍខ្លួនឱ្យទាន់សភាពការណ៍។ នេះ គឺជាការចាប់ផ្តើមវគ្គបណ្តុះបណ្តាលថ្មីមួយទៀតក្នុងឆ្នាំ២០២៣ ក្រៅពីវគ្គសិក្សាជាច្រើនដែលត្រូវបានដំណើរការតាំងពីដើមឆ្នាំមក។

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានលើកឡើងដែរថាបណ្ឌិត្យ​សភាបច្ចេកវិទ្យាឌីជីថលកម្ពុជា រីករាយនឹងសហការជាមួយក្លិបអ្នកកាសែតកម្ពុជា ក្នុងការបណ្តុះបណ្តាល​អ្នក​សារពត៌មានលើវិស័យឌីជីថល ក៏ដូចជាពង្រឹងសមត្ថភាពរបស់អ្នកកាសែតលើអភិ បាលកិច្ចឌីជីថលផងដែរ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយ ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានរយៈពេល២ថ្ងៃគឺនៅថ្ងៃទី៣០ ខែមិថុនា និងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅ​វិទ្យាស្ថានអភិបាលកិច្ចឌីជីថល ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

ដោយ៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm