អាមេរិក៖ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង Burbank បាននិយាយនៅលើបណ្តាញ Twitter ថា អគ្គីភ័យបានកើតឡើងកាលពីរសៀលថ្ងៃសុក្រ ទី៣០ ខែមិថុនា នៅទីតាំងស្ទូឌីយ៉ោ Warner Bros. ក្នុងទីក្រុង Burbank រដ្ឋកាលីហ្វ័រនីញ៉ា ហើយត្រូវបានពន្លត់ដោយក្រុមពន្លត់អគ្គីភ័យ។
នាយកដ្ឋានពន្លត់អគ្គិភ័យ បាននិយាយថា ផ្ទុះចរន្តអគ្គិសនី បានបង្កឲ្យមានការអគ្គិភ័យនេះ។ ក្រុមពន្លត់អគ្គីភ័យ បានទៅដល់កន្លែងកើតហេតុភ្លាមៗក្រោយពីម៉ោង១ និង ៣០ នាទីរសៀល ម៉ោងក្នុងតំបន់ ហើយនៅម៉ោង ២ រសៀល បានពន្លត់អគ្គិភ័យទាំងស្រុង។
នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថាពុំមានអ្នករងរបួសនោះទេ។
ស្ទូឌីយោ Warner Bros. ស្ថិតនៅលើទីតាំងដីទំហំជាង៤៤ហិចតាក្នុងទីក្រុង Burbank នៅជាយក្រុង Los Angeles ៕

