សម្តេចតេជោ៖ ៤៤ឆ្នាំមកហើយដែលបក្សប្រជាជនរួមសុខរួមទុក្ខជាមួយ​ប្រជាជនគ្រប់​ឧបសគ្គទាំងអស់

2023/07/01 05:52:08 pm        302

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រយៈពេល៤៤ឆ្នាំ កន្លងទៅនេះគណបក្សប្រជាជនកម្ពុជា បាន​រួមសុខរួម​ទុក្ខ​ជា​មួយ​បង​ប្អូន​ប្រជាជនកម្ពុជា នៅទូទាំងប្រទេសគ្រប់ឧបសគ្គទាំងអស់ ដោយគ្នានការរុញរានោះឡើយ។

ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និង​រំឭក​ខួប​លើក​ទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ នៅ​កោះពេជ្រ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់​ពី​ថ្ងៃ​ជ័យ​ជម្នះ​៧​មករា ដែលជាប្រវត្តិសាស្រ្តលើរបបប្រល័យពូជាសាសន៍ ប៉ុល ពត នោះ គណបក្សប្រជាជនកម្ពុជា បាន​ផ្សារភ្ជាប់រួមសុខរួមទុក្ខ ជាមួយប្រជាជន ពុះពារ​ឆ្លង​កាត់​រាល់​ឧបសគ្គ​ដឹកនាំ​ប្រទេស​ឲ្យ​ចេញ​ពី​ស្ថានភាព​ដែល​វិនាសខ្ទេចខ្ទី ឈាន មកដល់​ដំណាក់​កាល​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ប្រកប​ដោយ​មោទនភាព​ជា​ទីបំផុត។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអះអាងទៀតថា កម្ពុជា បាន​ប្រែ​ក្លាយ​ពីវាលពិឃាត នៃរបបប្រល័យពូជាសាសន៍ ពីសមរភូមិសង្រ្គាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងពីទឹកដីដែលរច្ចនាសម្ព័ន្ធសង្គមត្រូវបំផ្លាញដល់ឫសគល់ ទៅជា​ទឹក​ដី​ដ៏​ស្រស់​បំព្រង​​ដែល​ប្រជាជន​បាន​រស់ នៅយ៉ាងសម្បូរសប្បាយ សុខដុម​រមនាក្នុងសន្តិភាព ឯកភាពជាតិ សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ហើយកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ បន្ត​យក​អស់​កម្លាំង​កាយ កម្លាំងចិត្ត និងបញ្ញា ស្មារតីដើម្បីកសាង និងការពារមាតុភូមិរបស់ខ្លួន។ «នេះជាការផ្លាស់ប្តូរដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជា បាននាំមកជូនប្រជាជន និ​ង​ជា​សច្ចធម៌​ប្រវត្តិ​សាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចបដិសេធបាន ឡើយ»។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា រាជរដ្ឋាភិបាលដឹកនាំរបស់ គណបក្ស​ប្រជាជនកម្ពុជា ក្នុងនីតិកាលទី៦ ក្នុងរដ្ឋសភាកន្លងទៅនេះ បាន​ការពារ​យ៉ាង​រឹង​មាំ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលបានធានា​ដល់​ការ​រស់​នៅ​ដ៏​សុខសាន្ត​របស់​ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកប្រជាធិបតេយ្យ។ សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋត្រូវបាន គោរព ការពារ និងលើកស្ទួយ, វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល ការងារ និងវិស័យ ផ្សេងៗទៀតកាន់តែមានភាពរីកចម្រើន, កម្រិតជីវភាព​ប្រជាជន​ក៏​កាន់​តែ​បាន​ប្រសើរ​ឡើងលំដាប់។

សម្តេចបានបន្ថែមទៀតថា សមិទ្ធផលថ្មីៗច្រើនរួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញ​ទឹក​ស្អាត អណ្តូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌល ពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង និងជនបទ និង តំបន់ព្រំដែន ហើយគ្មានមូល​ដ្ឋានណា​ដែលនៅ​ឆ្ងាយ​ដាច់​ស្រយ៉ាល​មិន​អាច​ទៅ​ដល់ និង​គ្មានការអភិវឌ្ឍ នោះឡើយ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        45
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm