ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង ប្រកាសថា រកឃើញមនុស្ស ០២នាក់ផ្សេងទៀត បានឆ្លងជំងឺកូវីដ-១៩ ដែលប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ នៅស្រុកចំនួនពីរនៃខេត្តនេះ ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថា អ្នកជំងឺកូវីដទាំងពីរមាន០១នាក់ជាទារកអាយុ០៣ខែ នៅស្រុករំដួល និងស្រ្ដីម្នាក់ផ្សេងទៀតអាយុ ៤២ឆ្នាំ រស់នៅស្រុករមាសហែក។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ រដ្ឋបាលខេត្តស្វាយរៀងបានឱ្យដឹងទៀតថា អ្នកឆ្លងកូវីដ-១៩ទាំង០២នាក់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរបង្អែកសាមគ្គីរំដួល។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ២១ ៤៩៩នាក់ គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕
