សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាង៣ម៉ឺននាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣

2023/07/01 06:32:33 pm        32

កំពង់ឆ្នាំង ៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានរៀបចំពិធីជួបជុំសមាជិក-សមាជិការបស់ខ្លួនជាង៣ម៉ឺននាក់ ដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោត និង អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា។

ពិធីជួបជុំនេះ ធ្វើឡើង នៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចចៅហ្វាវាំង គង់ សំអុល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងឯកឧត្តមបណ្ឌិតសភា ចារ្យអ៊ុក រ៉ាប៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ អនុប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមានការអញ្ជើញចុលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមកងារងាថ្នាក់កណ្តាល និង ថ្នាក់ខេត្ត និង សមាជិក-សមាជិកាចូលរួមចំនួន ប្រមាណជាង៣ម៉ឺនាក់។

ក្បួនដង្ហែបានជួបជុំគ្នាដែលមានសមាជិកសមាជិការចូលរួម ដោយមានក្បួន នាំមុខដោយកង់ និង ម៉ូតូធំ រថយន្តបានដង្ហែតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្លងកាត់វិមានឯករាជ្យ ដោយបានទទួលស្វាគមន៍ ប្រកបដោយក្តីស្រឡាញ់ ទឹកមុខសប្បាយរីករាយ ពីសំណាក់         សម្តេច ចៅហ្វាគង់សំអុល ឯកឧត្តម បណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន និងថ្នាក់ដឹកនាំក្រុមការងារយ៉ាងច្រើនផងដែរ និង បានដង្ហែរឆ្ពោះចេញទៅតាមសង្កាត់ទាំង៤របស់ក្រុងកំពង់ឆ្នាំង និងបានឆ្ពោះទៅតាមមូលដ្ឋានស្រុក និងឃុំ ផងដែរ ។

 យោងតាមការបញ្ជក់របស់ លោកស្រី នួន ចាន់នី ប្រធានគណកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងបានអោយដឹងថា នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនានេះ យោងតាមការស្នើរសុំរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង មានសមាជិកចូលរួមដង្ហែក្បួន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះអ្នកចូលរួមប្រមាណ៣ម៉ឺននាក់ និង មធ្យោបាយមាន រថយន្តធំ១៣៦គ្រឿង រថយន្តតូចចំនួន៧១១គ្រឿង ម៉ូតូ ៥៣៣០គ្រឿង ទូកតូច៦គ្រឿង មេក្រូ៥០គ្រឿង ឆៃយ៉ាំ១៦ក្រុម និង ធុងបាស ការប្រគុំតន្រ្តីសម័យ ៣៤ ទីតាំង ។

គួរបញ្ចាក់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣។ ចំណែកឯការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣៕ ដោយ ÷ ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm