ឥណ្ដា៖ មនុស្សយ៉ាងហោចណាស់ ២៥ នាក់បានស្លាប់ និងប្រមាណ ៨ នាក់បានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងកំពុងធ្វើដំណើរក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា បានឆេះនៅព្រឹកថ្ងៃសៅរ៍ ទី១ ខែកក្កដានេះ។
មន្ត្រីនគរបាលម្នាក់បាននិយាយថា រថយន្តក្រុងនេះកំពុងធ្វើដំណើរពីក្រុង Nagpur ទៅកាន់ក្រុង Pune ដោយកំពុងដឹកមនុស្សប្រហែល ៣៣ នាក់ នៅពេលនោះធុងប្រេងម៉ាស៊ូតបានបែក ហើយចាប់ផ្តើមលេចធ្លាយ បណ្តាលឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងរថយន្ត។
អ្នកស្លាប់ភាគច្រើនបណ្តាលមកពីការឆេះរលាកជាជាងគ្រោះថ្នាក់។ ជនរងគ្រោះដែលរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស៊ីវិលទីក្រុង Buldhana ។
រដ្ឋាភិបាលរដ្ឋ បានប្រកាសផ្តល់ប្រាក់ចំនួន ៥០០.០០០ រូពី ឬ៦០៩ ដុល្លារ ជាសំណងដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះ៕


