ប្រធានបក្សនយោបាយចំនួនពីរបញ្ជាក់ថាថ្ងៃបើកការឃោសនាបោះឆ្នោតដំណើការដោយរលូន

2023/07/01 10:40:49 pm        399

មេដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរតែមួយ បានបញ្ជាក់ថា​ ក្នុងឱកាស​នៃការ​បើក​យុទ្ធនា​ការ​ឃោសនាបោះឆ្នោតថ្ងៃដំបូង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ គណបក្ស​ទាំង​ពីរ​បាន​ធ្វើ​ការដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រធ្វើការឃោសនាបោះឆ្នោត និងជួបប្រជុំ​ក្រុម​ការងារ​បាន​ដោយរលូន គ្មានការអាក់រអួលណាមួយកើតមានឡើងនោះទេ។

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានថ្លែងប្រាប់ BTV News នាថ្ងៃ​ឃោសនា​បោះឆ្នោត​ដំបូង​នេះថា គណបក្សរបស់លោក​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ឃោសនា​បោះឆ្នោត ប្រមូលផ្ដុំអ្នកឃោនានៅទីតាំងទីលានប្រជាធិបតេយ្យ តាមផ្លូវជាតិលេខ៥ ដោយ​មាន​អ្នក​ចូល​រួមជាង ២ពាន់នាក់។

លោកបញ្ជាក់ថា​ គណបក្ស​របស់​លោកធ្វើការឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​នៅ​រាជ​ធានី​ភ្នំពេញ​តែមួ​យ​ព្រឹក​នា​ថ្ងៃបើកការឃោសនានេះប៉ុណ្ណោះ ហើយនៅថ្ងៃឃោសនាទី២ នឹង​បន្ត​ទៅ​ធ្វើ​ការ​ឃោសនា​នៅ​ទីរួមខេត្តបន្ទាយមានជ័យ និងស្រុកមង្គលបុរី ដោយមានអ្នកចូលរួមប្រមាណ ២ពា​ន់​នាក់ផងដែរ។

លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោតនេះ​គណបក្ស​របស់​លោក នឹងធ្វើការឃោសនាទៅតាមបណ្ដារាជធានី ខេត្តធំៗចំនួន ១៣ ដើម្បីស្វែងរកសំឡេងឆ្នោត ខណៈ​លោករំពឹងថា ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនឹងមានពលរដ្ឋ​គាំទ្រ​រហូត​អាច​ទទួល​បាន​អាសនៈនៅរដ្ឋសភាផងដែរ។

ចំណែកលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានអះអាងថានៅ​ថ្ងៃ​បើក​ការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ទី​១​នេះ គណបក្សរបស់លោកមិនបានធ្វើការឃោសនានៅតាមដងផ្លូវនោះទេ ប៉ុន្ដែ​បាន​ធ្វើ​ការជួបជុំគ្នាជាមួយសមាជិកសមាជិកា និងអ្នកគាំទ្រជាង ៥០០ នាក់ ដើម្បីផ្សព្វផ្សាយ​ពី​គោល​នយោបាយរបស់បក្ស។

លោកបានបញ្ជាក់ថា គណបក្សរបស់លោកនឹងចាប់ផ្ដើមធ្វើការឃោសនាទ្រង់ទ្រាយធំពីថ្ងៃទី ១៦-១៨ ខែកក្កដានេះ ខណៈលោកបានរំពឹងថា គណបក្ស​របស់​លោក​នឹង​អាច​ទទួល​បាន​អាសនៈ​ចំនួន៣ នៅរដ្ឋសភា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិនេះ។

សូម​ជម្រាបថា ប្រទេសកម្ពុជាដោយអនុវត្តបានល្អតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង​ប្រទេស​ជាតិ​មានសុខសន្ដិភាពពេញលេញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាការ​បើក​យុទ្ធនាការ​ឃោសនារកសំឡេងឆ្នោតពីសំណាក់គណបក្សនយោបាយចំនួន ១៨ ដែលត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។ ការឃោសនា​បោះឆ្នោត​ត្រូវ​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល ២១ ថ្ងៃ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm