យុទ្ធនាការឃោសនារកសំឡេងឆ្នោត ថ្ងៃដំបូង នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី១ ខែកក្កដា ដឹកនាំដោយឯកឧត្តម ប៊ុន លីត អនុប្រធានការងារបក្សថ្នាក់កណ្តាលចុះជួយខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ។ យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ មានសមាជិក សមាជិក ជិត៤ពាន់នាក់បានចូលរួម ដើម្បីស្វែងរកការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។
ឯកឧត្តម ប៊ុន លីត អនុប្រធានការងារបក្សថ្នាក់កណ្តាលចុះជួយខេត្តកោះកុង បានលើកឡើងនៅ ចំពោះមុខសមាជិក សមាជិកា ដោយរំពឹងថា គណបក្សប្រជាជនកម្ពុជា នឹងដណ្តើមបានជ័យជម្នះឱ្យខាង តែបាន ដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍទៅមុខបន្តទៀត។ ពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី អាណត្តិទី៧ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋ មន្រ្តីបន្តវេនទៅថ្ងៃអនាគត ។
ឯកឧត្តម បានស្នើដល់សមាជិក សមាជិកា គោរពទៅតាមច្បាប់ ស្តីពីការបោះឆ្នោតឱ្យល្អប្រសើរ និងឃោសនាអ្វី ដែលជាគោលនយោបាយដែលបានដាក់ចេញដោយថ្នាក់ដឹកនាំបក្សទៅកាន់មហាជនឱ្យ ជ្រាប។ លើសពីនេះ ឯកឧត្តម អំពាវនាវដល់ពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅ បោះឆ្នោតកុំបីខាន នៅថ្ងៃទី២៣ ខែកក្កដា នេះ ។
សមាជិក សមាជិកា ដែលគាំទ្រ និងចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃនេះ បានលើក ឡើងអំពីភាពជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលធ្វើប្រទេសកម្ពុជាមានការអភិវឌ្ឍ ដូចដែលបាន មើលឃើញនាពេលសព្វថ្ងៃនេះ ។
សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ក៏បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវតែទៅបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ តាមរយៈការទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា នេះ ចៀសវាងជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម៕ អត្ថបទ៖ ឈឹម មករា









