ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ដឹកនាំសមាជិកបក្សបីពាន់នាក់ដង្ហែក្បួនយុទ្ធនាការបោះឆ្នោតថ្ងៃទី២

2023/07/02 04:14:22 pm        246

ភ្នំពេញ៖ ថ្ងៃទី២នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានដឹកនាំសមាជិក-សមាជិកាបក្សចំនួន៣០០០នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងជួបជុំសមាជិក-សមាជិកា នៅស្នាក់ការកណ្តាលស្ថិត នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានមានបន្ទួលថា ព្រះអង្គ​ពិតជាស្បាយព្រះទ័យក្រោយឃើញសមាជិក- សមាជិកាបក្សរបស់ខ្លួនមានវត្ត​មានច្រើននៅ​ក្នុងយុទ្ធនាការឃោសនារក សំឡេងនាថ្ងៃទី២នេះ ជាមួយនឹងក្តីរំពឹងថា នឹងទទួលបានកៅអីឡើងវិញនៅក្នុងរដ្ឋសភា។

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានមានបន្ទូលទៀតថា គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ចេញនូវ គោល​នយោបាយជាច្រើន សម្រាប់ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសតំណាង​រាស្រ្តនីតិ កាលទី៧នេះ។

គោលនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិច ​បានសន្យាប្តូរផ្តាច់ថែរក្សា​ ការពារអធិបតេយ្យ និង បូរណភាពដែនដីរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត១ល/១០០០០០, ធានា​ដោះស្រាយជន​អន្តោប្រវេសន៍​ខុសច្បាប់ និងបញ្ហាព្រំដែន, ថែរក្សាការពារ និងលើកស្ទួយរបបរាជានិយមអាស្រ័យ​រដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស, រៀបចំឲ្យមានប្រព័ន្ធតុលាការ ឯករាជ្យ អព្យាក្រឹត, ស្វះស្វែងអ្នកវិនិយោគិនបរទេស មកធ្វើការវិនិយោគនៅកម្ពុជាបន្ថែម, ផ្តល់ដីសម្បទាន​សង្គមកិច្ចជូនដល់ប្រជារាស្រ្តដែលមិន​ មានដីសម្រាប់ធ្វើកសិកម្ម, បង្កើត«សមាគមកសិករ» ដើម្បីសិក្សា​អំពីផលដែលជាតម្រូវការទីផ្សារ, បំបាត់ នូវអំពើពុករលួយជាអតិបរមា, លើកកម្ពស់​ជីវភាពរស់នៅរបស់មន្រ្តីរាជកាស៊ីវិល និងកងកម្លាំងប្រដាប់អា វុធគ្រប់ប្រភេទ, សាងសង់មន្ទីរពេទ្យ​នៅមូលដ្ឋាន សម្រាប់ផ្តល់សេវាសុខាភិបាលជូនប្រជារាស្រ្ត និងរៀបចំ ឲ្យមានរថយន្តសង្រ្គោះបន្ទាន់ សម្រាប់ដឹកអ្នកជំងឺដោយមិនយកលុយ, បង្កើតមណ្ឌលសម្រាប់ជនឥតទី ពឹង, និងលុបបំបាត់ការ​ជួញដូរ និងការប្រើប្រាស់គ្រឿងញៀន​ដោយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជន ដែលជួញដូរ​គ្រឿងញៀនជាដើម។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ​ដោយមានគណបក្សនយោបាយចំនួន១៨​ចូលរួមប្រកួត​ប្រជែងតាម បែបប្រជាធិបតេយ្យសេរីពហុបក្ស។

ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់នោះព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សបាន​អំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជី ឈ្មោះបោះឆ្នោតសូមអញ្ជើញទៅ​បោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ ​ដើម្បី​បំពេញ​នូវ​កាតព្វកិច្ច​ជាពលរដ្ឋល្អនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm