ភ្នំពេញ៖ រហូតដល់ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាក់ថា អគ្គិភ័យឆេះទីតាំងអតីតខារ៉ាអូខេ មួយកន្លែង នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបណ្ដាលឲ្យមានមនុស្សប្រុសស្រីចំនួន០៨នាក់ បានស្លាប់។
គួរបញ្ជាក់ផងដែរ ហេតុការណ៍គ្រោះអគ្គិភ័យបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចអតីតខារ៉ាអូខេមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០៦ កែងផ្លូវលេខ២១៥ ក្រុម៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងចំនួន៣០គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន១១១ឡាន ទើបបពន្លត់រលត់ជាស្ថាពរ។ ចំពោះមូលហេតុកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត៕ អត្ថបទ៖ កុម្ភៈ





