មនុស្សរាប់ម៉ឺននាក់នៅអ៊ីស្រាអែល បានបានជួបជុំគ្នាតាមដងផ្លូវនៅក្នុងទីក្រុងតែល អាវីវ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីតវ៉ារយៈពេល ២៦សប្តាហ៍ជាប់ៗគ្នា ពោលគឺរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលក្រុមតំណាងរាស្រ្តចាប់ផ្តើមជជែកគ្នាពីសេចក្តីព្រាងច្បាប់ដែលនឹងកំណត់អំណាចរបស់តុលាការកំពូល
ក្រុមបាតុករ នាំគ្នាគ្រវីទង់ជាតិអ៊ីស្រាអែល និងស្រែកពាក្យ “ប្រជាធិបតេយ្យ” ពេលដែលពួកគេសន្យាបន្តធានាដល់លទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល ។

បាតុកម្មប្រឆាំងរដ្ឋាភិបាល បានបង្ខំឲ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ផ្អាកកិច្ចខិតខំប្រឹងប្រែងខាងប្រព័ន្ធតុលាការរបស់លោកកាលពីថ្ងៃមីនា ដើម្បីអនុញ្ញាតឲ្យមានកិច្ចប្រជុំសម្របសម្រួលជាមួយគណបក្សប្រឆាំង ។ លោកបានប្រកាសថា កិច្ចប្រជុំទាំងនោះពុំទទួលបានផ្លែផ្កានោះទេកាលពីសប្តាហ៍មុន ហើយលោកបានបញ្ជាឲ្យពិនិត្យមើលច្បាប់មួយចំនួនឡើងវិញ ។

នៅក្នុងបទសម្ភាសន៍បង្ហោះលើគេហំព័ររបស់កាសែត Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍ លោក Netanyahu និយាយថា លោកបានដកចេញខ្លឹមសារស្នូលនៃផែនការជម្លោះដ៏ជូរចត់មួយនេះ បើទោះបីជាលោកនៅតាមរកការផ្លាស់ប្តូរវិធីជ្រើសរើសចៅក្រមក៏ដោយ ៕
