ឥណ្ឌា៖ ស្ថានភាពទឹកជំនន់នៅរដ្ឋ Assamស្ថិតនៅតបន់ភាគឦសានប្រទេសឥណ្ឌា បន្តធ្វើឲ្យជីវិតរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាកខ្លាំង ពេលដែលទឹកនៅតែជន់លិច និងធ្វើឲ្យខូចខាតភូមិដ្ឋានប្រជាពលរដ្ឋ កាន់តែច្រើនជាងមុន ។

សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ភូមិប្រហែល ៤០កន្លែង បានជន់លិចដោយសារតែទឹកជន់ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ១ម៉ឺននាក់ នៅស្រុក Barpeta រដ្ឋ Assam ។
គួរឲ្យដឹងថា រដូវមូសុងវស្សាមានភ្លៀងធ្លាក់ខ្លាំង កើតមានប្រចាំឆ្នាំនៅរដ្ឋ Assam ធ្វើឲ្យជន់លិច និងកើតមានបំណាក់ដី បង្ខំឲ្យប្រជាពលរដ្ឋរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ទុកចោលទ្រព្យសម្បត្តិរបស់ខ្លួ
ទន្លេ Brahmaputra(ព្រហ្មបុត្រ) ដែលស្ថិតនៅក្នុងចំណោមទន្លេវែងបំផុតនៅលើពិភពលោក ហើយទឹករបស់វាបានប្រៀបច្រាំងនៅរដ្ឋ Assam នោះ បានជន់លិចភូមិឋានប្រជាពលដ្ឋជាង ១ពាន់កន្លែង ហើយនិងធ្វើឲ្យប៉ះពាល់ដល់អ្នកស្រុកក្នុងរដ្ឋរាប់ម៉ឺននាក់ ៕

