ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ខែកក្កដានេះ បន្តចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស និងបិទខិត្តប័ណ្ណនៅក្នុងមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋផ្តល់ទំនុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន ។
លោកស្រី យន់ សុផល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាមូលដ្ឋានសង្កាត់វាលស្បូវ បានលើកឡើងថា ការចុះផ្សព្វផ្សាយគោនយោបាយគណបក្សប្រជាជនកម្ពុជា នាពេលនេះ គឺធ្វើឡើងទៅតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយយើងមានចែកខិត្តប័ណ្ណ បិទពាក្យស្លោក និងបង្ហាញពីសារនយោបាយផ្សេងៗជាដើម។
លើសពីនេះ លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅលេខរៀងទី១៨ ៕





