យោងតាមសេវាកម្មឧតុនិយមជាតិ បានឲ្យដឹងថា សីតុណ្ហភាពនៅទីក្រុង Dallasរដ្ឋ Texasសហរដ្ឋអាមេរិក បានឡើងដល់ ៣៧អង្សាសេកាលពីថ្ងៃសៅរ៍ ក្នុងនោះតំបន់មួយចំនួនទៀតនៅក្នុងរដ្ឋ សីតុណ្ហភាពបានឡើងដល់ ៣៨អង្សាសេ ។

សេវាកម្មឧតុនិយមនិយាយថា រលកកម្តៅរយៈពេលយូរ បានកើតមាននៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ក្នុងនោះមនុស្ស ៦២លាននាក់ដែលរស់នៅរដ្ឋភាគកណ្តាល Arizona ទូទាំងរដ្ឋ Texas តំបន់ Deep South និងរហូតដល់រដ្ឋ Florida ស្ថិតក្រោមការឃ្លាំមើលអាកាសធាតុក្តៅខ្លាំង ការព្រមាន និងការជូនដំណឹងពីរលកកម្តៅរហូតដល់ថ្ងៃទី ៤ ខែកក្កដា ។
យោងតាមទិន្នន័យពីក្រុមហ៊ុនផ្គត់ផ្គង់ចរន្តអគ្គិសនីរដ្ឋ បានឲ្យដឹងថា ការប្រើប្រាស់ថាមពលនៅរដ្ឋ Texas បានកើនឡើងខ្ពស់បំផុតកាលពីថ្ងៃអង្គារ ស្របពេលដែលផ្ទះសម្បែងប្រជាពលរដ្ឋ និងអគារធុរកិច្ចប្រើម៉ាស៊ីនត្រជាក់ច្រើន ដើម្បីជៀសផុតពីរលកកម្តៅរយៈពេល ៣សប្តាហ៍នេះ ។
សីតុណ្ហភាពខ្ពស់នៅទីក្រុង Houston ដែលជារដ្ឋធានីធំបំផុតរបស់រដ្ឋ បានកើនដល់ ៣៨អង្សា កាលពីថ្ងៃអង្គារ ធៀបនឹងសីតុណ្ហភាពធម្មតាមានត្រឹមតែ ៣៤អង្សាសេប៉ុណ្ណោះ អំឡុងពេលតែមួយនៃឆ្នាំ ៕
