ក្រុមនិយោជកកំពង់ផែ បាននិយាយកាលពីថ្ងៃសៅរ៍ (១ កក្កដា)ថា កម្មករសហជីពកំពង់ផែជាច្រើនពាន់នាក់នៅក្នុងខេត្តប៊្រីតធីស-កូឡំប៊ី ភាគខាងលិចរបស់ប្រទេសកាណាដា បានធ្វើកូដកម្មបន្ទាប់ពីបរាជ័យក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀង ដើម្បីបន្តកិច្ចសន្យាលើវិស័យឧស្សាហកម្មដែលផុតកំណត់កាលពីខែមីនា។

សមាគមនិយោជកដែនសមុទ្ររបស់ខេត្តប៊្រីតធីស-កូឡំប៊ី (BCMEA) បាននិយាយថា ខ្លួន ព្រមទាំងសហភាពតំបន់ឆ្នេរអន្តរជាតិ និងកំពង់ផែកាណាដា (ILWU Canada) បានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ក្នុងកិច្ចពិភាក្សាដែលគាំទ្រដោយសហព័ន្ធភាគីទីបី និងសេវាសម្របសម្រួល។
សមាគមនិយោជក BCMEA បាននិយាយថាសមាជិកសហភាព ILWU ប្រទេសកាណាដាកំពុងធ្វើកូដកម្មនៅទីតាំងនានាទូទាំងខេត្តប៊្រីតធិស-កូឡំប៊ី ប្រទេសកាណាដា។ នៅពេលសុំការអត្ថាធិប្បាយ សហជីពបាននិយាយថា ខ្លួននឹងចេញសេចក្តីថ្លែងការណ៍មួយនៅពេលដែលមានការដោះស្រាយវិវាទលើកិច្ចព្រមព្រៀងចរចារួម ដែលគ្របដណ្តប់លើបុគ្គលិកប្រហែល ៧.៥០០ នាក់នៅស្ថានីយចំនួន ៣០ទីតាំងក្នុងខេត្តមួយនេះ។
សហព័ន្ធពាណិជ្ជកម្មឯករាជ្យកាណាដា (CFIB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើកូដកម្មនេះអាចមានផលវិបាកធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ច និងអាជីវកម្មខ្នាតតូចរបស់ប្រទេសកាណាដា។
ក្រុមអ្នកធ្វើកូដកម្មនេះបានជំរុញឱ្យរដ្ឋាភិបាលធានានូវប្រតិបត្តិការកំពង់ផែឲ្យមានតុល្យភាព៕
