កុបកម្ម និងការតវ៉ាជាច្រើនបានវាយប្រហារប្រទេសបារាំងសម្រាប់យប់ទី៥ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីពិធីបុណ្យសពរបស់ក្មេងជំទង់ម្នាក់ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃអង្គារដោយមន្រ្តីនគរបាលម្នាក់ ទោះបីជាស្ថានភាពហាក់ដូចជាមិនសូវខ្លាំងក្លាដូចថ្ងៃមុនៗក៏ដោយ។

នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ស្ថានការណ៍បានស្ងប់ស្ងាត់ជាងកាលពីបួនយប់មុន ប៉ុន្តែរថយន្តជាច្រើននៅតែអាចត្រូវបានគេឃើញថាបានក្រឡាប់ និងឆេះនៅក្នុងទីក្រុងប៉ារីស ដោយមានមនុស្សព្យាយាមវាយកម្ទេចអគាររបស់ហាងនានា។
ការបាញ់ប្រហារកាលពីថ្ងៃអង្គារលើយុវជនវ័យ ១៧ឆ្នាំឈ្មោះ Nahel ដែលមានដើមកំណើតនៅអាហ្វ្រិកខាងជើងត្រូវបានថតតាមវីដេអូ។ ហេតុការណ៍នោះបានបន្តឲ្យមានការត្អូញត្អែរជាយូរមកហើយនៃអំពើហិង្សារបស់នគរបាល ព្រមទាំងការរើសអើងពូជសាសន៍ក្នុងចំណោមសហគមន៍ចម្រុះជាតិសាសន៍ និងក្រីក្ររបស់ប្រទេសនេះ។
ភាពចលាចលទូទាំងប្រទេសដែលបានកើតឡើងនេះ បានបង្ខំឱ្យប្រធានាធិបតីបារាំងលោក Emmanuel Macron ពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាល្លឺម៉ង់។ វាជាវិបត្តិដ៏អាក្រក់បំផុតសម្រាប់ការដឹកនាំរបស់លោក Macron ចាប់តាំងពីការតវ៉ាដែលគេហៅថា "អាវកាក់ពណ៌លឿង" បានធ្វើឱ្យបាត់បង់ជីវិតភាគច្រើនក្នុងប្រទេសបារាំងកាលពីចុងឆ្នាំ២០១៨មក៕
