អ៊ុយក្រែន៖ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន កំពុងទប់ទល់នឹងការវាយលុករបស់រុស្ស៊ី នៅក្នុងតំបន់នានាភាគខាងកើតនៃសមរភូមិជួរមុខ និងប្រឈមស្ថានភាពលំបាក ជាច្រើននៅភាគខាងឦសាន ប៉ុន្តែកំពុងវាយរុលទៅមុខជិតទីក្រុង បាកមូត (Bakhmut)ដែលរងការបំផ្លិចបំផ្លាញ និងនៅក្នុងភាគខាងត្បូង ។

កងកម្លាំងរុស្ស៊ីនៅសមរភូមិជួរមុខ បាននិយាយថា កងកម្លាំងរបស់ទីក្រុងមូស្គូ បានវាយបណ្ដេញការវាយប្រហាររបស់អ៊ុយក្រែន ជិតភូមិនានាជុំវិញទីក្រុងបាកមូត និងនៅក្នុងតំបន់មួយចំនួន នៅភាគខាងត្បូង ពិសេសទីក្រុងយុទ្ធសាស្ត្រតំបន់ភ្នំ វូលៀ (Vuhlear) ។ ពួកគេក៏បានរាយការណ៍ពីភាពជោគជ័យផងដែរចំពោះការទប់ទល់បានពីការវាយលុករបស់ទាហានអ៊ុយក្រែន នៅភាគឦសាន ។
សារព័ត៌មាន Reuters មិនអាចបញ្ជាក់បានទេពីសមរភូមិប្រយុទ្ធទាំងនេះទេ ។
ចំណែក លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelenskiy បានផ្ដល់រង្វាន់ដល់កងទ័ព នៅក្នុងកំពង់ផែ អូដេសា (Odesa) និងបានប្ដេជ្ញាថា សត្រូវ នឹងពុំមានផ្លូវបង្ហាញពីលក្ខខណ្ឌរបង្គាប់បញ្ជារបស់ខ្លួនក្នុងសមុទ្រខ្មៅទេ។
យោធារបស់អ៊ុយក្រែន បានប្រយុទ្ធតបតក្នុងការវាយបកដើម្បីដណ្ដើមតំបន់នានាមកវិញ នៅក្នុងភាគខាងកើត និងខាងត្បូង ដែលរុស្ស៊ី បានដណ្ដើមកាន់កាប់រយៈពេល១៦ខែមកនេះ ។ ការវាយរុលទៅមុខដំណាក់កាលដំបូងរបស់អ៊ុយក្រែនបានផ្ដោតលើការដណ្ដើមយកមកវិញនូវភូមិជាច្រើនក្នុងភាគខាងត្បូង។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) បាននិយាយថា គ្រប់ទីកន្លែងក្នុងភាគខាងកើតសុទ្ធតែជាចំណុចក្តៅដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំង ខណៈកងកម្លាំងរុស្ស៊ី កំពុងវាយរុលទៅមុខជិតទីក្រុងមួយចំនួន ដែលមានស្ថានភាពយ៉ាប់យ៉ឺន ដូចជា ទីក្រុង អាវឌីវកា (Avdiivka) និង ទីក្រុង ម៉ារីយីនកា (Maryinka) ក្នុងតំបន់ដូណេត (Donetsk)៕