នេប៉ាល់៖ មនុស្សចំនួន ៥នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងមន្ទីរពេទ្យមួយរបស់ប្រទេសនេប៉ាល់ បន្ទាប់ពីអុកស៊ីសែនអស់នៅសប្ដាហ៍នេះ ជាជនរងគ្រោះនៃការកើនឡើងករណីឆ្លងជំងឺ Covid-19 ដែលកំពុងបង្កគ្រោះមហន្តរាយដល់ប្រទេសក្រីក្រ និងមានប្រព័ន្ធថែទាំសុខភាពទន់ខ្សោយមួយនេះ។

យោងតាមទិន្នន័យផ្លូវការ ករណីឆ្លងថ្មីប្រចាំថ្ងៃបានកើនឡើងដល់ ៦០នាក់ចាប់តាំងពីថ្ងៃទី១ ខែមេសា និងជិត ១ពាន់នាក់បានស្លាប់ក្នុងរយៈពេល ១០ថ្ងៃកន្លងទៅនេះ។ ប្រទេសស្ថិតក្នុងតំបន់ដែលមានប្រជាជនជិត ៣០លាននាក់មួយនេះ បច្ចុប្បន្នកំពុងមើលឃើញករណីឆ្លងច្រើននៅតាមមន្ទីរពេទ្យនានា ស្របពេលដែលធុងអុកស៊ីសែនអស់ឆាប់រហ័សជាងការបញ្ចូល និងជិតពាក់កណ្ដាលនៃទាំងនោះបានធ្វើតេស្តវិជ្ជមាន។ នៅក្នុងរដ្ឋធានី Kathmandu មន្ទីរពេទ្យមួយចំនួនបាននិយាយថា មន្ទីរពេទ្យទាំងនោះមិនអាចទទួលអ្នកជំងឺថ្មីបានទេ។ ប្រទេសនេប៉ាល់មានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ៤៣១,១៩១នាក់ និងស្លាប់ ៤,៤៦៦នាក់៕
អត្ថបទ៖ សុខមាន