ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសពីការរកឃើញមនុស្សចំនួន ៤៤នាក់បន្ថែមទៀតឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញថា ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញភាគច្រើននៅក្នុងចំណោមពលរដ្ឋនៅក្នុងសង្កាត់លេខ៤ និងសង្កាត់លេខ១។
បើតាមសេចក្ដីជូនដំណឹងនេះ ករណីឆ្លងថ្មីដែលអាជ្ញាធរខេត្តព្រះសីហនុប្រកាសនៅថ្ងៃនេះ ត្រូវបានរកឃើញបុរស ២១នាក់ ស្ត្រី ១៨នាក់ កុមារា ៣នាក់ និងកុមារី ២នាក់ផងដែរ។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ពលរដ្ឋដទៃទៀតដែលបានប្រាស្រ័យទាក់ទងនឹងមនុស្សទាំង ៤៤នាក់នេះ ឱ្យទៅផ្ដល់សំណាកដើម្បីពិនិត្យរកមេរោគកូវីដ-១៩ និងត្រូវរក្សាខ្លួនឯងនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពខ្លួនឯង៕
