អាមេរិក៖ យានជំនិះជាច្រើនត្រូវបានជាប់នៅក្នុងទីក្រុង ឈីកាហ្គោ បន្ទាប់ពីភ្លៀងធ្លាក់ និងព្យុះផ្គររន្ទះវាយប្រហារតំបន់នេះកាលពីថ្ងៃអាទិត្យ (២ កក្កដា)។ ទីភ្នាក់ងារសេវាអាកាសធាតុជាតិបានចេញការព្រមានអំពីទឹកជំនន់ដ៏គំហុកសម្រាប់បណ្តាតំបន់នានា ហើយបានស្នើឱ្យប្រជាពលរដ្ឋដាក់កម្រិតការធ្វើដំណើរនៅក្នុងតំបន់នេះ។
ការប្រកួតកីឡាកាលពីថ្ងៃអាទិត្យរវាង ក្រុម Cleveland Guardians និងក្រុមម្ចាស់ផ្ទះ Chicago Cubs ត្រូវបានពន្យារពេលដោយសារបញ្ហាអាកាសធាតុនេះ៕
