
ក្រុមអ្នកកាន់សាសនាឥណ្ឌាមកពីផ្នែកផ្សេងៗនៃប្រទេសបានងូតទឹកក្នុងទន្លេពិសិដ្ឋ និងបានអធិដ្ឋាន ដើម្បីបង្ហាញពីការដឹងគុណចំពោះអ្នកផ្តល់ដំបូន្មានប្រៀនប្រដៅរបស់ពួកគេ ដែលជាផ្នែកមួយនៃការប្រារព្ធពិធីបុណ្យ 'Guru Purnima'(គរុបុណ្ណមី) នៅថ្ងៃចន្ទ (៣ កក្កដា)នេះ។
ក្រុមអ្នកគោរពបូជាជាច្រើនត្រូវបានគេឃើញធ្វើពិធីសាសនាហិណ្ ឌូដើម្បីគោរពដល់គ្រូរបស់ពួកគេ និងទទួលយកដំបូន្មានព្រមទាំងពរជ័យពីលោកគ្រូអ្នកគ្រូ។
នៅក្នុងពិធីបុណ្យ "Guru Purnima" ពាក្យ គរុ មានន័យថា "គ្រូ" ហើយ ពាក្យ បុណ្ណមីសំដៅទៅដល់ "រាត្រីពេញបូណ៌មី" ដែលពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឲ្យសិស្សបង្ហាញពីកាគោរពបូជារបស់ពួកគេចំពោះគ្រូបង្រៀនរបស់ខ្លួន។