យោងតាមរបាយការណ៍នាពេលថ្មីៗនេះចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាយោបល់ថាមពល Rystad មានមូលដ្ឋាននៅប្រទេសន័រវ៉ែស បានឲ្យដឹងថាបច្ចុប្បន្ននេះសហភាពអឺរ៉ុប កំពុងបង្កើនកិច្ចប្រឹងប្រែង ស្តុកទុកឧស្ម័នធម្មជាតិសម្រាប់រដូវរងា។
ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំនេះ សហភាពអឺរ៉ុប បានបន្តបង្កើនការវិនិយោគក្នុងការនាំចូលឧស្ម័នធម្មជាតិ ការស្តុកទុក និងការដឹកជញ្ជូន។
របាយការណ៍ បានបង្ហាញកាលពីថ្ងៃទី២៥ ខែ មិថុនាថា ឧស្ម័ន្នធម្មជាតិសហភាពអឺរ៉ុប នៅក្នុងអាងស្តុក មានប្រមាណ៧៦ភាគរយ ដែលមានបរិមាណច្រើនជាង៥៦ភាគរយនៅក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំកន្លងទៅនេះ។
អ្នកវិភាគម្នាក់មកពីក្រុមហ៊ុនផ្តល់ទិន្នន័យ បាននិយាយថា សហភាពអឺរ៉ុប ទំនងជានឹងបំពេញបាន៩០ភាគរយនៃគោលដៅស្តុកទុកឧស្ម័នរបស់ខ្លួន មុនកាលកំណត់នៅថ្ងៃទី១ ខែវិច្ឆិកា ហើយទីតាំងស្តុកមួយចំនួនអាចនឹងពេញមុនរដូវរងា។