ភ្នំពេញ ៖ភ្ញៀវទេសចរជាតិ និងអន្តរជាតិងក្នុងស្រុក បានចេញដំណើរកម្សាន្តនៅទូទាំងប្រទេសសរុប ១១.១ លាននាក់រយៈពេល ៦ ខែ ឆ្នាំ ២០២៣ កើនឡើងប្រមាណ ៧៥% បើធៀបនឹងឆ្នាំ ២០២២ នេះបើតាមរបាយករណ៍របស់ក្រសួងទេសចរណ៍។
យោតាមតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា គិតត្រឹមសប្ដាហ៍ចុងខែមិថុនា ត្រឹមថ្ងៃទីដើមខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៣០ ម៉ឺននាក់ក្នុងនោះភ្ញៀវជាតិ ២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៣,៤៦៩ នាក់។
ក្រសួងទេសចរណ៍ បញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ ដែលទេសចរនិយមទៅលេងកម្សាន្តរួមមានខេត្តព្រះសីហនុ ៧ ម៉ឺននាក់, ខេត្តបាត់ដំបងជាង ៤ ម៉ឺននាក់, ខេត្តសៀមរាបជាង ៣ ម៉ឺននាក់, រាជធានីភ្នំពេញជាង ៣ នាក់, ខេត្តកំពតជិត ៣ ម៉ឺន នាក់, ខេត្តកំពង់ស្ពឺជិត ២ ម៉ឺននាក់ និងខេត្តកែបជិត ២ ម៉ឺននាក់។
ក្រសួងទេសចរណ៍បញ្ជាក់ថា ឆ្នាំ២០២៣នេះទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣ លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ ម៉ឺននាក់ កើនឡើង ៥៨៦%៕
អត្ថបទ៖ វ៉ន ដារ៉ា



