
សមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាជាច្រើនបានដើរក្បួនដង្ហែឥន្ទធនូរបស់ប្រទេសកូឡុំប៊ីនៅតាមផ្លូវនៃទីក្រុង Bogota កាលពីថ្ងៃអាទិត្យ (២ កក្កដា)។
ក្រៅពីការអបអរសាទរ អ្នកចូលរួមក្នុងក្បួនដង្ហែនោះបាននិយាយថា ពួកគេក៏ចូលរួមដើរដង្ហែក្បួននេះដើម្បីទាមទារឲ្យមានគោលនយោបាយសាធារណៈបន្ថែមទៀត ដែលកំណត់ន័យសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា។
កាលពីឆ្នាំ២០១៦ តុលាការធម្មនុញ្ញរបស់ប្រទេសកូឡុំប៊ីបានអនុម័តច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នារយៈពេល ៥ខែបន្ទាប់ពីការអនុម័តស្របច្បាប់សម្រាប់គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា។
