ប្រជាពលរដ្ឋ​សាទរ ​ថ្ងៃ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​គម្រប់​៦៨ យាង​ចូល​៦៩​ព្រះវស្សា​

2021/05/14 03:10:15 pm        518

ភ្នំពេញ ៖ ​នៅ​ថ្ងៃ​សុក្រ​ទី​១៤​ខែឧសភា​ឆ្នាំ​២០២១​នេះ គឺជា​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះវស្សា ព្រះមហាក្សត្រ នរោត្តម ​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ថ្ងៃនេះ​ដែល​ យើង​ឃើញថា ​ប្រជាពលរដ្ឋកម្ពុជា​ បានបង្ហោះ សារ​ថ្វាយព្រះពរ​ជា​ហូរហែ​រលើ​បណ្ដាញ​សង្គម​។

ឱកាស​ប្រកបដោយ​នក្ខត្តឫក្ស​ដ៏​ឧត្ដុង្គឧត្ដម ​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​គម្រប់​៦៨ យាង​ចូល​៦៩​ព្រះវស្សា​របស់ព្រះករុណា ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ទូលព្រះបង្គំជាខ្ញុំ ​និង​ភរិយា ​សូម​ព្រះ​បរម​រាជានុញ្ញាត លំ ឱន​កាយវាចា​ចិត្ត ​ក្រាបបង្គំ​សម្ដែង​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ ​បវរ​សួស្ដី សិរី​វ​ឌ្ឍ​នា​ វិបុល​សុខ មហា​ប្រសើរ​គ្រប់ប្រការ ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់​ជីវិតលើត្បូង សូម​ព្រះអង្គ​មាន​ព្រះ​ព​លា​នុ​ភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ​ព្រះកាយពល​មាំមួន ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ​ដល់​ប្រជារាស្ត្រ ជា​កូនចៅ​របស់​ព្រះអង្គ រស់នៅក្នុង​សេចក្ដី​សុខក្សេមក្សាន្ត ឆ្ពោះទៅកាន់​វឌ្ឍន​ភាពជា​និច្ច​និរន្តរ៍ និង​ចម្រុងចម្រើន ថ្កុំថ្កើង​ទូទាំង​ព្រះ​នគរ​តរៀង​ទៅ​។ នេះ​គឺជា​សារ​ថ្វាយព្រះពរ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្វាយ​ដល់​ព្រះមហាក្សត្រ​។

ក្រៅពីនេះ​ ក៏មាន​ប្រជា​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត​ បាន​បង្ហោះ​សារ​ថ្វាយព្រះពរ​យ៉ាង​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុ​ក ​ថ្វាយព្រះពរ​សព្វ​សារ​ធុ​ការ​ដល់​ព្រះមហាក្សត្រ​ឱ្យ​មាន​ព្រះជន្មាយុ​យឺនយូរ ដើម្បី​គង់​ជា​ម្លប់​នៃ​ប្រជានុរាស្ត្រ​ខ្មែរ​តទៅទៀត​។

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ ន​រោ​ត្ដម​-​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះអង្គ ព្រះរាជ សម្ភព នាថ្ងៃទី១៤ខែឧសភា ឆ្នាំ១៩៥៣​។ ទ្រង់​ជា​ព្រះរាជបុត្ររបស់​ព្រះ ករុណា ព្រះបាទសម្ដេចព្រះ ន​រោ​ត្ដម សីហនុ​ និង សម្ដេចព្រះរាជ អគ្គមហេសី នរោត្តម មុនីនាថ សីហនុ​។ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រ​ នៃព្រះរាជាណា​​ចក្រ​កម្ពុជា​ប​ន្តពីព្រះបិតា​ ក្រោយពេលដែលព្រះអង្គ បានដាក់រាជ្យកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០០៤​។ មុន ពេលឡើងគ្រងរាជ្យព្រះបាទ សីហមុនី ល្បីល្បាញ​ដោយស្នាព្រះ​ហ​ស្ថ របស់ទ្រង់ជា​ឯកអគ្គរាជទូត វប្បធម៌​ នៅអង្គការ យូនេស្កូ​ (UNESCO) និង​ជាគ្រូបង្ហាត់របាំ​បុរាណ​ដ៏ចំណាន ៕


​អត្ថ​ប​ទ ៖ សុជាតា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm