ក្រុមបាតុករបានបិទច្រកចូលទៅកាន់កំពង់ផែសមុទ្រដ៏សំខាន់មួយរបស់ប្រទេសអ៊ីស្រាអែលរយៈពេលខ្លីនៅថ្ងៃចន្ទ ទី៣ ខែកក្កដានេះ មុនពេលការប្រមូលផ្តុំគ្នាទ្រង់ទ្រាយតធំដែលបានគ្រោងទុកនៅ អាកាសយានដ្ឋានធំរបស់ប្រទេសនេះ ខណៈវិបត្តិរយៈពេលកន្លះឆ្នាំជុំវិញសំណើរផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់រដ្ឋាភិបាលបានលេចចេញជាថ្មី។ នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ដោយបានបំបាត់ការតវ៉ាមួយចំនួនក្នុងអំឡុងពេលសម្របសម្រួលការចរចាជាមួយក្រុមប្រឆាំង ដែលបានបង្ហាញភាពគ្មានផ្លែផ្កានោះ កំពុងបន្តកញ្ចប់ច្បាប់ដែលកាត់បន្ថយកម្រិតសកម្មភាព។ ខណៈក្រុមចម្រុះអ្នកជាតិនិយមសាសនារបស់លោក ទទួលបានសំឡេងភាគច្រើនក្នុងសភាដ៏ងាយស្រួល ក្រុមអ្នករិះគន់ចាត់ទុកកំណែទម្រង់នេះថាជាការគំរាមកំហែងដល់ឯករាជ្យភាពរបស់តុលាការ ដែលបាននិងកំពុងវិលត្រឡប់មករកផ្លូវ ក្នុងគោលបំណងដើម្បីធ្វើឲ្យរង្គោះរង្គើរប្រទេសអ៊ីស្រាអែល វិនិយោគិនបរទេស និងសម្ព័ន្ធមិត្តជាថ្មីទៀត។
ក្រុមបាតុករជាច្រើននាក់ ដែលមួយចំនួនមានកាន់ទង់ជាតិអ៊ីស្រាអែល និងអ្នកខ្លះទៀតវាយស្គរបានបិទច្រកចូលទៅកាន់កំពង់ផែ Haifa ភាគខាងជើងរយៈពេល ១ម៉ោងកន្លះ ជាអ្វីដែលអ្នកនាំពាក្យកំពង់ផែបាននិយាយថា បានធ្វើឲ្យកកស្ទះរថយន្តដឹកទំនិញប្រមាណ ១០០ គ្រឿង និងពន្យារពេលការផ្ទុកទំនិញ។ មេដឹកនាំបាតុកម្ម បានអំពាវនាវឱ្យមានការបិទដូចគ្នានេះដែរនូវអាកាសយានដ្ឋាន Ben Gurion ដែលជាច្រកអន្តរជាតិដ៏សំខាន់របស់ប្រទេសអ៊ីស្រាអែលនៅពេលរសៀល។ ទោះជាយ៉ាងណានគរបាលបានសន្យាថានឹងរក្សាអាកាសយានដ្ឋាន Ben Gurion ឲ្យនៅបន្តប្រតិបត្តិការ និងផ្លូវចូលនានានៅបើក។
លោក Netanyahu ដែលកំពុងស្ថិតក្នុងការចោទប្រកាន់ពីបទពុករលួយ ដែលលោកបដិសេធ បានការពារកំណែទម្រង់នេះថាជាការធ្វើឲ្យមានតុល្យភាពចេញពីអង្គប្រតិបត្តិរបស់រដ្ឋាភិបាល និងកាត់បន្ថយអំណាចហួសដែនកំណត់របស់តុលាការ។ ទីក្រុងវ៉ាស៊ីនតោន បានជំរុញឱ្យលោក Netanyahu ស្វែងរកការស្របមតិគ្នាដ៏ទូលំទូលាយជាជាងការស្វែងរកការផ្លាស់ប្តូរជាឯកតោភាគីយ៉ាងឆាប់រហ័ស ដែលទីក្រុងនេះនិយាយថានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអ៊ីស្រាអែល។