
យោធារបស់កោះតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើទីតាំងយុទ្ធសាស្ត្រឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួនកនៅថ្ងៃចន្ទ (៣ កក្កដា)នេះ ដោយបានបាញ់មីស៊ីលពីរថពាសដែកចល័តខ្ពស់ដើម្បីបំផ្លាញគោលដៅនៅជិតមាត់ច្រាំង ដែលផ្តោតលើការវាយលុកកងកម្លាំងចូលលុកលុយ។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធយោធាក្នុងរយៈពេល ៣ឆ្នាំចុងក្រោយលើកោះស្វ័យគ្របគ្រងមួយនេះ ដើម្បីព្យាយាមអះអាងទាមទារអធិបតេយ្យភាពរបស់ខ្លួន ហើយកងកម្លាំងប្រដាប់អាវុធរបស់កោះនេះ តែងតែធ្វើសមយុទ្ធដើម្បីអនុវត្តទប់ទល់ការវាយប្រហាររបស់ប្រទេសចិន។
ទាហានតៃវ៉ាន់ Humvees បានធ្វើប្រតិបត្តិការជុំវិញតំបន់សមយុទ្ធនៅឆ្នេរសមុទ្រក្នុងខេត្តហ្វាងសាន (Fangshan) នៃតំបន់ភីងថុង (Pingtung) ក្បែរចុងភាគខាងត្បូងនៃកោះនេះ មុនពេលបាញ់មីស៊ីលប្រឆាំងរថក្រោះប្រភេទ TOW ដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញគោលដៅដ៏រឹងមាំនៅជិតឆ្នេរសមុទ្រ។
តំបន់ផីងថុងជាច្រកទៅកាន់ច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងត្បូង មហាសមុទ្រប៉ាស៊ីហ្វិក និងប៉ុស្តិ៍ Bashi ដែលខណ្ឌកោះតៃវ៉ាន់ចេញពីប្រទេសហ្វីលីពីន ធ្វើឱ្យវាក្លាយជាទីតាំងយុទ្ធសាស្ត្រខ្ពស់ដើម្បីតាមដានសកម្មភាពយោធារបស់ប្រទេសចិន និងជាទីតាំងចុះចតដ៏សំខាន់ក្នុងការចូលលុកលុយ។
ទីក្រុងប៉េកាំងមិនដែលបោះបង់ការប្រើកម្លាំងដើម្បីក្រសោបយកកោះនេះមកគ្រប់គ្រងរបស់ខ្លួនម្តងណាឡើយ។ កោះតៃវ៉ាន់បដិសេធការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ហើយបានប្តេជ្ញាការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។
