អ៊ីស្រាអែល៖ នគរបាលអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ទី៣កក្កដា បានរុញក្រុមបាតុករ ទាំងកម្រោលពីចេញអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ប្រទេសនេះ ប៉ុន្មានម៉ោង បន្ទាប់ពីភាពអ៊ូអរនិងចលាចលរបស់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។

ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានសម្រុកចូលអាកាសយានដ្ឋានបេនហ្គូរីយ៉ុន(Ben Gurion) របស់អ៊ីស្រាអែល ដោយមានការប្រតាយប្រតប់ ជាមួយនគរបាល ដែលព្យាយាមរារាំងពួកគេមិនឲ្យចូលទៅកាន់ច្រកសម្រាប់ហោះហើរ ទាំងក្នុងនិងក្រៅប្រទេស។
ដោយកំពុងតវ៉ាប្រឆាំងផែនការមួយដាក់ចេញដោយ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu)ចំពោះកំណែទម្រង់ប្រព័ន្ធតុលាការ មនុស្សមួយចំនួនបានព្យាយាមចូលទៅដល់សាលសម្រាប់ការមកដល់របស់អ្នកដំណើរ ដោយបានច្រៀង និងស្រែកតាមឧគ្ឃោសនស័ព្ទ ពាក្យថា ប្រជាធិបតេយ្យ ។ក្រុមមន្ត្រីគរបាលបានក្រៀកពួកគេចេញមកក្រៅ។

កាលពីព្រឹថ្ងៃចន្ទ ក្រុមអ្នកតវ៉ា បានបិទផ្លូវមួយរយៈពេលខ្លី ចូលទៅកាន់កំពង់សមុទ្រដ៏សំខាន់មួយរបស់អ៊ីស្រាអែល។
ការជំរុញច្បាប់ ដែលបានដាក់ចេញបន្ទាប់ពីលោកណេតានយ៉ាហ៊ូ ចូលកាន់អំណាចជាថ្មី កាលពីចុងខែធ្នូ ដែលបានរួមបញ្ចូលជាមួយក្រុមចម្រុះស្ដាំនិយមប្រកាន់តឹង បានដុតបញ្ឆេះឲ្យមានការតវ៉ាដ៏កក្រើកទូទាំងប្រទេសមិនធ្លាប់មាន បង្កឲ្យមានក្ដីបារម្ភសម្រាប់សុខភាពលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល និងបានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ ផងដែរ៕