ឧត្តមនាវីឯករបស់NATOថា អ៊ុយក្រែននឹងមិនត្រូវបានផ្តល់យន្តហោះចម្បាំងសម្រាប់ការវាយបកនេះទេ

2023/07/04 06:54:20 pm        87

អ៊ុយក្រែន៖ លោក Rob Bauer ប្រធានគណៈកម្មាធិការសម្ព័ន្ធយោធាណាតូ បាននិយាយថា អ៊ុយក្រែននឹងមិនត្រូវបានផ្តល់យន្តហោះចម្បាំង រហូតដល់ការវាយបករបស់ខ្លួន បានបញ្ចប់។

នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុ LBC កាលពីថ្ងៃចន្ទ លោកឧត្តមនាវីឯក បានថ្លែងថា ទោះបីជាមានការពិភាក្សាអំពីយន្តហោះចម្បាំងនោះ គឺជាយន្តហោះសំខាន់ក៏ដោយ ក៏វានឹងមិនត្រូវបានដោះស្រាយក្នុងរយៈពេលខ្លីបានដែរ។

លោកបានសង្កត់ធ្ងន់ថា នឹងមិនមានការបណ្តុះបណ្តាលអ្នកបើកយន្តហោះ ឬបណ្តុះបណ្តាលអ្នកបច្ចេកទេស នៅមុនការវាយបករបស់អ៊ុយក្រែននោះទេ។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក យូរី អ៊ីហ្គណាត (Yury Ignat) បាននិយាយមុននោះថា គ្មានការបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែន ដើម្បីបើកយន្តហោះ F-16 ដែលផលិតដោយអាមេរិកនៅឡើយទេ ហើយទីក្រុងគីវ នឹងមិនចូលចិត្តការដាក់សម្ពាធលើលោកខាងលិចត្រង់ចំណុចនេះទេ ព្រោះខ្លួនពឹងផ្អែកលើពួកគេ ដើម្បីការគាំទ្រ។

កាលពីដើមខែមិថុនា លោកអ៊ីហ្គណាត បាននិយាយថា អ្នកបើកយន្តហោះអ៊ុយក្រែន អាចនឹងចាកចេញទៅនៅក្រៅប្រទេសក្នុងពេលឆាប់ៗនេះ ដើម្បីហ្វឹកហាត់។ កាលពីចុងខែឧសភា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានប្រកាសថា សមូហភាពលោកខាងលិច រំពឹងថា នឹងចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនឱ្យបើកយន្តហោះ F-16 នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យោងតាមលោក អូស្ទីន ដាណឺម៉ាក និងហូឡង់ នឹងដឹកនាំក្រុមចម្រុះដែលសម្របសម្រួលការបណ្តុះបណ្តាលអាកាយានិកអ៊ុយក្រែន។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អាឡិចស៊ី រេសនីកូវ ( Alexey Reznikov) បានថ្លែងថា កងកម្លាំងអ៊ុយក្រែននឹងអាចចាប់ផ្តើមប្រើប្រាស់យន្តហោះ F-16 ក្នុងការប្រយុទ្ធបាននៅរដូវស្លឹកឈើជ្រុះ ឬរដូវរងាខាងមុខប៉ុណ្ណោះ ដោយសារការបណ្តុះបណ្តាលអាកាសយានិក និងវិស្វករ ត្រូវការពេលវេលា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm