មនុស្ស៤នាក់ស្លាប់ និង៤នាក់ទៀតរងរបួស ក្នុងការបាញ់ប្រហារ នៅទីក្រុង Philadelphia

2023/07/04 06:58:39 pm        120

អាមេរិក៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីរបស់នគរបាលថា មនុស្ស ៤នាក់ បានស្លាប់ និង៤នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការបាញ់ប្រហារមួយ កាលពីយប់ថ្ងៃចន្ទ (ទី៣ ខែកក្កដា) នៅទីក្រុងហ្វីឡាដែលហ្វៀ (Philadelphia) សហរដ្ឋាអាមេរិក ហើយជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន។

អ្នកនាំពាក្យរបស់នាយកដ្ឋាននគរបាលក្រុងហ្វីឡាដែលហ្វៀ (Philadelphia) បានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters តាមរយៈអ៊ីមែលថា មាន «ជនរងគ្រោះដោយសារការបាញ់ប្រហារជាច្រើនគ្រាប់» ប៉ុន្តែបាននិយាយថា មិនមានព័ត៌មានលម្អិតបន្ថែមភ្លាមៗនោះទេ។

បើយោងតាមសារព័ត៌មាន Inquirer នៅក្រុងហ្វីឡាដែលហ្វៀ (Philadelphia) បានឲ្យដឹងថា នៅម៉ោងប្រហែល ៨និង ៤០នាទីយប់ ពោលគឺប្រមាណជា ១០នាទីបន្ទាប់ពីសំឡេងបាញ់ប្រហារ បានលឺឡើង នគរបាលបានរាយការណ៍ថា ចាប់បានជនសង្ស័យជាបុរសម្នាក់ដែលពាក់អាវក្រោះការពារគ្រាប់ ហើយបានរកឃើញកាំភ្លើងវែង និងកាំភ្លើងខ្លីមួយដើម នៅក្នុងផ្លូវលំក្បែរនោះ។

ទាំងសារព័ត៌មាន Inquirer ទាំងទូរទស្សន៍ WPVI ដែលជាបណ្ដាញរបស់ប្រព័ន្ធផ្សព្វផ្សាយ ABC News បានរាយការណ៍ថា មនុស្សពីរនាក់ដែលត្រូវបានបាញ់នោះ គឺជាអនីតិជន ប៉ុន្តែគេនៅមិនច្បាស់ទេថា តើពួកគេស្ថិតក្នុងចំណោមអ្នកស្លាប់ឬក៏អត់។

ការបាញ់ប្រហារនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមនុស្សពីរនាក់ត្រូវបានបាញ់សម្លាប់ និង ២៨នាក់ផ្សេងទៀត រងរបួស ដោយប្រហែលពាក់កណ្តាលនៃអ្នករងរបួសទាំងនោះជាកុមារ នៅក្នុងការបាញ់ប្រហារជាច្រើនគ្រាប់ នៅឯពិធីជប់លៀងនៅក្រៅសង្កាត់ ក្នុងទីក្រុងបាល់ទីម័រ (Baltimore) រដ្ឋម៉ារីឡែន (Maryland)។ នគរបាលបាននិយាយថា ពួកគេនៅតែស្វែងរកជនសង្ស័យជាច្រើននាក់ក្នុងការបាញ់ប្រហារនោះ៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        360
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm