អាមេរិក៖ ជនអន្តោប្រវេសន៍រាប់រយនាក់នៅក្នុងទីក្រុងកសិកម្ម ហូមស្តេត(Homestead) រដ្ឋហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក បានចេញតវ៉ាពេញដងផ្លូវ ប្រឆាំងទៅនឹងច្បាប់ថ្មី គឺ SB-1718 ដែលបានចូលជាធរមានកាលពីថ្ងៃសៅរ៍ទី១កក្កដា។

បណ្ដាអង្គការក្នុងតំបន់បានរាយការណ៍ថា ខ្លឹមសារនៃច្បាប់នេះ បានជំរុញឲ្យជនអន្តោប្រវេសន៍ដែលគ្មានឯកសារជាច្រើនចាកចេញពីរដ្ឋនេះ ដែលបានបង្កផលប៉ះពាល់អវិជ្ជមានដល់អាជីវកម្ម ដែលបានពឹងផ្អែកជាប្រវត្តិសាស្ត្រ លើកម្លាំងពលកម្មជនអន្តោប្រវេសន៍ ។ ក្រុមជនអន្តោប្រវេសន៍ផ្សេងទៀត នៅកន្លែងប្រមូលផ្ដុំនោះ បានសន្យាថានឹងប្រឆាំងច្បាប់នេះ។
ច្បាប់ដ៏ចម្រូងចម្រាសនេះ បានដាក់ទោសលើអាជីវកម្មនានា ក្នុងរដ្ឋហ្វ្លរីដា ដែលពុំជ្រើសរើសប្រើការផ្ទៀតផ្ទាត់ E ជាប្រព័ន្ធចងទិន្នន័យសហព័ន្ធ ដើម្បីត្រួតពិនិត្យឋានៈស្របច្បាប់របស់នយោជិតពួកគេ។ច្បាប់នេះ បង្កឲ្យមានទោសព្រហ្មទណ្ឌចំពោះបុគ្គណាដែលធ្វើដំណើរមកធ្វើការជាកម្មករដោយគ្មានឯកសារចូលមកក្នុងរដ្ឋនេះ។
មន្ទីរពេទ្យនានាដែលទទួលសេវាព្យាបាលផ្នែកវេជ្ជសាស្ត្រ ដែលជាការធានារ៉ាប់រងសុខភាពរបស់រដ្ឋាភិបាល ពេលនេះ ត្រូវបានកំណត់អាណត្តិដើម្បីចែករំលែកទិន្នន័យផ្នែកហិរញ្ញវត្ថុលើថ្លៃចំណាយព្យាបាលអ្នកជំងឺដែលគ្មានឯកសារ ហើយបណ្ណបើកបរខាងក្រៅរដ្ឋ ដែលទទួលបានដោយស្របច្បាប់ដោយក្រុមជនអន្តោប្រវេសន៍គ្មានឯកសារនឹងលែងទទួលយកទៀតហើយនៅក្នុងរដ្ឋហ្វ្លរីដា៕
