ស្ពានបេតុងខ្សែកាបទី២នៅភ្នំពេញមានចម្លាក់ជារចនាបទបែបខ្មែរ សាងសង់សម្រេចបាន ៨៥ភាគរយហើយ

2023/07/04 07:14:56 pm        1.3 K

ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេចបានប្រមាណ ៨៥%ហើយ នឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០២៣ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេច​បាន​ប្រមាណ ៨៥% នៃគម្រោង។ តាមផែនការ គម្រោងសាងសង់ស្ពានកោះពេជ្រ-កោះនរា នឹង​បញ្ចប់​ការ​សាងសង់​នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។

ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវ​ជាតិលេខ១ និងកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ ។

ស្ពានឆ្លងកាត់ទន្លេបាសាក់ដែលភ្ជាប់ពីកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា បាន​បើក​ការដ្ឋាន​សាង​សង់​កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។ ស្ពាននេះ មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០​ម៉ែត្រ គ្រោងចំណាយពេលសាងសង់រយៈពេល ៣៥ខែ និងចំណាយថវិកាប្រមាណ ៣៨លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ស្ពាន​ដ៏​សំខាន់​នេះ​ដែរ​ត្រូវ​បាន​វិនិយោគ​សាងសង់​ដោយ​ក្រុម​ហ៊ុន​វិនិយោគ​ទុនអណិកជនកម្ពុជា OCIC និងក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

សូមជម្រាបជូនថា ស្ពានបេតុងថ្មីមួយនេះ ត្រូវបានបែងចែកការសាងសងជាពីរ ទីមួយ​សាង​សង់​ស្ពាន​ខ្សែ​កាបភ្ជាប់ពីកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា ចំណែកឯស្ពានទី២ គឺសាង​សង់​បន្ត​ពី​គម្រោងអភិវឌ្ឍន៍កោះនរា ទៅផ្លូវជាតិលេខ១។ ក្រៅពីស្ពានទាំងពីរ ក៏មានការ​សាង​សង់​ផ្លូវ​ក្បាល​ស្ពានខាងកោះពេជ្រ ប្រវែង ២៤៩ម៉ែត្រ ចំណែកឯក្បាលស្ពានកោះនរា ត្រូវភ្ជាប់​ដោយ​ផ្លូវ​ប្រវែង ៩២ម៉ែត្រ។ គម្រោងស្ពានបេតុងនេះ ធ្វើឡើងជាស្ពានមានលក្ខណៈទ្វេទិស ដែល​មាន​គន្លង​សម្រាប់​រថយន្ត២ទៅ និងគន្លងសម្រាប់រថយន្ត២មក មានប្រវែង ៣.២៥ម៉ែត្រ ក្នុងមួយគន្លង។ ក្រៅ​ពី​រថយន្ត ស្ពានថ្មីនេះ ក៏មានគន្លងទទឹងប្រវែង១.២៥ម៉ែត្រ សម្រាប់​ទោចក្រ​យាន្ត​ទៅ​មក​ផង​ដែរ​។

សម្រាប់ស្ពានបេតុងថ្មីមួយនេះ ត្រូវបានកំណត់ការបើកបរត្រឹម៤០គីឡូម៉ែត្រក្នុងមួយម៉ោង ជា​ល្បឿន​សុវត្ថិភាព ដែលមិនបង្កគ្រោះថ្នាក់ ព្រោះស្ពានមានជម្រាលទទឹង២ភាគរយ។ ស្ពាន​បេតុង​ខ្សែកាប​នេះ ប្រើប្រាស់សសរព្យួរខ្សែកាបកម្ពស់៦០ម៉ែត្រ ដែលគិតចាប់ពីតួនៃស្ពានទៅ ហើយ​សម្រាប់​សសរ​ស្ពានព្យួរខ្សែកាបវិញ មានចំនួន២ដើម ដោយប្រើប្រាស់គ្រឹះខួងសសរទី១ មាន​ជម្រៅ ៥៩.៤០ម៉ែត្រ ហើយសសរទី២ ជម្រៅ៧៣.៤០ម៉ែត្រ។ ស្ពាន​នេះត្រូវ​បាន​សាងសង់​ឡើង​ដោយ​ប្រើ​សសរសរុបចំនួន៦ដើម ត្រើយខាងកោះពេជ្រ ៣ដើម និងខាងកោះនរា ៣ដើម។ សម្រាប់​ជើងតាងស្ពានមានទំហំ ២៤.៣ម៉ែត្រ គុណនឹង ១៧.៧ម៉ែត្រ គុណនឹង ៤.៥ម៉ែត្រ និង​កម្ពស់​ក្រោម​ស្ពាននាវាឆ្លងកាត់ ៨ម៉ែត្រ នៅរដូវវស្សា និង១៨ម៉ែត្រ នៅរដូវប្រាំង។ ចំណែកឯ គម្លាត​ពី​សសរស្ពានខ្សែកាបវិញ មានប្រវែង១៨០ម៉ែត្រ ហើយសសរស្ពានខ្សែកាប មានចំនួន​១៦​ដើម​សង​ខាងស្ពាន ដែលក្នុងមួយដើមខ្សែកាបតូចៗភ្ជាប់ពី២៧ ទៅ៣១ដើម មានអង្កត់ផ្ចិត ១៥.២​មីលីម៉ែត្រ។ ចំពោះសសរស្ពានខ្សែកាបនៃត្រើយទាំង២ មានចម្លាក់​ឆ្លាក់​ជា​រចនា​បថ​បែប​ខ្មែរ​ផងដែរ។ នៅតាមបណ្ដាយនៃស្ពានក៏មានបង្គោលភ្លើងបំភ្លឺ ហើយ​លូ​ក៏​ត្រូវ​បាន​រៀបចំ​ជា​បណ្ដាញ​អមសងខាងផ្លូវនៅក្បាលស្ពាន។ ស្លាកសញ្ញាចរាចរណ៍ និងគំនូសចរាចរណ៍ ក៏មាន​នៅ​លើ​ស្ពាន។

ចំពោះគម្រោងសាងសង់បន្តចាប់ពីកោះនរា ទៅផ្លូវជាតិលេខ១ បណ្ដោយ​ស្ពាន​សរុប​ប្រវែង​៦០​ម៉ែត្រ ដោយទទឹងប្រវែង២១ម៉ែត្រ និងបណ្ដោយស្ពានបេតុង ប្រវែង៤៥ម៉ែត្រ ផ្លូវគល់​ស្ពាន​សង​ខាង​ប្រវែង​១៥ម៉ែត្រ។ ការសាងសង់ភ្ជាប់នេះ ត្រូវប្រើរយៈពេលចំនួន១២ខែ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm