ទួរគី នឹងមិនដកការជំទាស់របស់ខ្លួនចំពោះប្រទេសស៊ុយអែតចូលរួមជាមួយសម្ព័ន្ធយោធា NATOនោះទេ

2023/07/04 07:17:19 pm        169

ទួរគី៖ ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសទួរគី នឹងមិនដកចេញការជំទាស់របស់ខ្លួនចំពោះប្រទេសស៊ុយអែត ដែលចូលរួមជាមួយជាមួយសម្ព័ន្ធNATO នោះទេ រហូតដល់ប្រទេសនេះបញ្ឈប់ការផ្តល់ជម្រកដល់ក្រុមទាំងឡាយណាដែលទីក្រុងអង់ការ៉ាចាត់ទុកថាជាក្រុមភេរវករ។

ប្រទេសស៊ុយអែតនិងហ្វាំងឡង់ បានដាក់ពាក្យស្នើសុំចូលជាសមាជិកសម្ព័នយោធាNATO កាលពីឆ្នាំមុនដោយបោះបង់ចោលគោលនយោបាយមិនចូលបក្សសម្ព័ន្ធយោធាណាមួយដែលខ្លួនប្រកាន់ខ្ជាប់យូរមកហើយ បន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ ការដាក់ពាក្យស្នើសុំសម្រាប់សមាជិកភាព ត្រូវតែបានអនុម័តដោយសមាជិកសម្ព័ន្ធយោធាទាំងអស់ ប៉ុន្តែប្រទេសទួរគី និងហុងគ្រី ពុំទាន់បានបញ្ជាក់ច្បាស់ពីបំណងរបស់ប្រទេសស៊ុយអែតនៅឡើយ។ ប្រទេសទួរគី បាននិយាយដដែលៗថា ប្រទេសស៊ុយអែតចាំបាច់ត្រូវមានចំណាត់ការបន្ថែមទៀត ប្រឆាំងអ្នកគាំទ្ររបស់គណបក្សពលករឃឺតក្រៅច្បាប់ និងសមាជិករបស់បណ្តាញនេះ ដែលទីក្រុងអង់ការ៉ា តម្រូវឲ្យទទួលខុសត្រូវសម្រាប់ការប៉ុនប៉ង់រដ្ឋប្រហារកាលពីឆ្នាំ២០១៦។ ប្រទេសទួរគីបាន បានចាត់ទុកក្រុមទាំងពីរនេះថាជាអង្គការភេរវកម្ម។ លោក Erdogan បាននិយាយនៅក្នុងសុន្ទរកថា បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ប្រទេសទួរគីរំពឹងថា ប្រទេសស៊ុយអែត នឹងបញ្ឈប់ការផ្តល់ទីជម្រកដល់សមាជិកនៃក្រុមទាំងពីរនេះ។ កាលពីប៉ុន្មានខែថ្មីៗនេះ ក្រុមបាតុករ ក្នុងទីក្រុង Stockholm បានក្រវីទង់ជាតិ បង្ហាញពីការគាំទ្រសចំពោះគណបក្សពលករឃឺត ដែលត្រូវបានចាត់ទុកថាជាក្រុមភេរវនិយម ដោយសម្ព័ន្ធមិត្តប្រទេសលោកខាងលិច របស់ប្រទេសទួរគី រួមទាំងប្រទេសស៊ុយអែត។ លោក Erdogan បាននិយាយថា ជំហរ សេចក្តីរំពឹង និងការសន្យារបស់យើង ដែលយើងបានធ្វើឡើង ពិតជាច្បាស់លាស់។ នៅពេលនេះ យើងការពារគោលការណ៍ដូចគ្នា ដែលយើងបានការពារកាលពីឆ្នាំមុន។ អគ្គលេខាធិការសម្ព័ន្ធយោធាNATO លោក Stoltenberg បាននិយាយកាលពីខែមុនថា ប្រទេសស៊ុយអែត និងទួរគី នឹងជួបប្រជុំកម្រិតខ្ពស់ក្នុងទីក្រុងព្រុចស៊ែល ស្តីពីលទ្ធភាពនៃការចូលសមាជិកសម្ព័ន្ធយោធាNATO របស់ប្រទេសប្រទេសស៊ុយអែតមុនកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធមិត្ត ក្នុងទីក្រុង Vilnius ប្រទេសលីទុយអានីនៅខែនេះ។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm