អាមេរិក៖ការបាញ់ប្រហារនៅក្នុងពិធីជប់លៀងថ្ងៃឈប់សម្រាក នៅក្នុងទីក្រុង Baltimore កាលពីថ្ងៃចុងសប្តាហ៍ ដែលបានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង២៨នាក់រងរបួស បានបង្ហាញពីការកើនឡើងជានិច្ចក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំ នៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីការចាប់ផ្តើមការរាតត្បាតជំងឺCovid-19។

យោងតាមអង្គការបណ្ណាសារអំពើហិង្សាដោយអាវុធ(Gun Violence Archive) បានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ ការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន៣៤០លើក បានកើតឡើងនៅទូទាំងប្រទេស រហូតមកដល់ពេលនេះនៅឆ្នាំនេះ។ នៅក្នុងសន្ទុះនេះ សហរដ្ឋអាមេរិកនឹងជួបប្រទះការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន៦៧៩លើកក្នុងឆ្នាំ២០២៣ ជាចំនួនច្រើនបំផុតលើកទី២ក្នុងឆ្នាំប្រក្រតិទិនចាប់តាំងតាំងពីឆ្នាំ២០១៤។
នៅក្នុងឆ្នាំ២០១៩ ឆ្នាំមុនជំងឺឆ្លងរាតត្បាតបណ្តាលឲ្យមានការប្រែប្រួលច្រើនក្នុងមធ្យោបាយធ្វើការងាររបស់ពលរដ្ឋអាមេរិក ក្នុងការមានទំនាក់ទំនងគ្នាទៅវិញទៅមកចំនួននៃការបាញ់ប្រហារទ្រង់ទ្រាយធំបានឈានដល់៤១៧លើក ឬប្រមាណ៦១ភាគរយ តិចជាងការសរុបក្នុងគោលដៅឆ្នាំ២០២៣។ ស្នងការនគរបាលស្តីទីក្រុង Baltimore លោក Richard Worley បានប្រាប់អ្នកសារព័ត៌មានថា ក្រោយពាក់កណ្តាលអធ្រាត្រ កាលពីថ្ងៃអាទិត្យ ការបាញ់កាំភ្លើង បានផ្ទុះឡើងនៅកន្លែងកើតហេតុក្នុងពិធីជប់លៀងក្នុងតំបន់សហគមន៍ Brooklyn Homes ទីក្រុង Baltimore ខាងត្បូង។ អ្នករងរបួស១៥នាក់ មានអាយុចន្លោះពី ១៣ឆ្នាំដល់១៧ឆ្នាំ ហើយក្រៅពីនេះមានអាយុច្រើនជាង១៧ឆ្នាំ។

យោងតាមលោក James Alan Fox អ្នកសិក្សាពីបទឧក្រិដ្ឋវិទ្យា នៅសាកលវិទ្យាល័យ Northeasternបានឲ្យដឹងថា ការកើនឡើងក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំរយៈពេលជាង៣ឆ្នាំកន្លងទៅនេះ គឺមួយផ្នែកដោយសារតែ ផលប៉ះពាល់នៃជំងឺរាតត្បាត ដែលបានកើតឡើងលើពលរដ្ឋអាមេរិក៕