អ្នកបម្រើសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមអាជីវកម្មសេវាកម្សាន្តជាង១០០០នាក់រួចហើយ បានទទួលបណ្ណសមធម៌

2023/07/04 09:46:02 pm        361

ភ្នំពេញ៖ មកដល់ពេលនេះ មានអ្នកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមអាជីវកម្មទេសចរណ៍ក្លឹបកម្សាន្តនានា មានប្រមាណជាង១០០០នាក់រួចហើយ ទទួលបានបណ្ណមូលនីធិសមធម៌ របស់ ប.ស.ស ថែទាំសុខភាពព្យាបាលជំងឺដោយមិនគិតថ្លៃ ហើយមន្ត្រីជំនាញតាមស្ថាប័នពាក់ព័ន្ធបាននិងកំពុងចុះសំរង់ព័ត៌មានទិនិ្នន័យដើម្បីបន្តផ្តល់បណ្ណនោះថែមទៀត។

បើតាមតំណាងអ្នកគ្រប់គ្រងភោជនីយដ្ឋាន និងKTV ប៊ីហ្គូល នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងអ្នកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងប្រាប់BTVថា យើងទាំងអស់គ្នាពិតជាមានក្តីសប្បាយ​រីករាយណាស់ ដែលប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានសម្រេចអនុវត្តគោលនយោបាយ ផ្តល់​បណ្ណមូលនីធិសមធម៌ របស់ ប.ស.ស ថែទាំសុខភាពព្យាបាលជំងឺមិនគិតថ្លៃ សម្រាប់អ្នកបម្រើការ​ក្នុង​​សេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីដែលបម្រើការនៅតាមរង្គសាល, ឌីស្កូតក, ខារ៉ាអូខេ KTV, បៀរហ្គាឌិន, កន្លែងម៉ាស្សា និងស្ប៉ា ដូចមន្ត្រីរាជការ និងអ្នកបម្រើការសេដ្ឋកិច្ចក្នុងប្រព័ន្ធដែរ។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ អ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម ប.ស.ស ថ្លែងថា រហូតមក​ដល់ពេលនេះ ប.ស.ស បានចុះឈ្មោះនិងបាន​ចេញបណ្ណមូលនីធិសមធម៌ជូន​អ្នកបម្រើការសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ តាមអាជីវកម្មទេសចរណ៍សេវាកម្សាន្តបាន១០៧៩នាក់រួចហើយ ដើម្បីឲ្យពួកគាត់​ប្រើប្រាស់​ប្រព័ន្ធសេវាសុខាភិបាលព្យាបាលជំងឺដោយឥតគិតថ្លៃ ហើយបច្ចប្បន្នយើងកំពុងធ្វើបន្ត​ទៀត​លើការងារទាំងអស់នេះ។

លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីឡាទេសចរណ៍ ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា មកដល់បច្ចុប្បន្នអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន ​បានចុះបញ្ជីត្រឹមត្រូវមានចំនួន៩៩៩អាជីវកម្ម មានបុគ្គលិកបំរើការងារ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រមាណជាង ២ម៉ឺន៨៣០៦នាក់ ក្នុងនោះបុគ្គលិកនារី ១ម៉ឺន៩២៨៦នាក់ ។

បន្ថែមលើនេះ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផែនការ នៃក្រសួងផែនការបានលើកឡើងថា ក្រសួងផែនការ នឹងចាប់ផ្ដើមយុទ្ធនាការចុះកំណត់​អត្តសញ្ញាណគ្រួសារក្រីក្រ សម្រាប់អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមអាជីវកម្ម​សេវាកម្សាន្ត​នានាបន្ថែមទៀត ក្នុងអំឡុងខែកក្តដានេះ ដើម្បីឲ្យគាត់ឈានទៅទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាលនេះផងដែរ។

ចំពោះអ្នកខកខានក្នុងការសម្ភាសនៅក្នុងយុទ្ធនាការនេះពួកគេ គឺអាចស្នើសុំការសម្ភាសនៅតាមឃុំ-សង្កាត់ដែលខ្លួនរស់នៅ រឺក៏អាចដាក់ពាក្យស្នើសុំការសម្ភាស​តាមរយៈកម្មវិធីទូរស័ព្ទរបស់ក្រសួងផែនការ៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm