អេស្ប៉ាញ់ ៖ រូបភាពវីដេអូឃ្លីបរបស់សាក្សីបង្ហាញឲ្យឃើញព្យុះទឹកកកដ៏ខ្លាំងក្លាមួយបោកបក់លើទីក្រុងតូច Burjassot ជិតទីក្រុង Valencia ប្រទេសអេស្ប៉ាញកាលពីថ្ងៃចន្ទ ។
រថយន្តជាច្រើនគ្រឿង ត្រូវបានគេមើលឃើញបើកតាមផ្លូវ ស្ថិតក្នុងទីក្រុង Burjassot ពេលដែលព្យុះទឹកកកចាប់ផ្តើមធ្លាក់ ។
វីដេអូនេះ ថតបានរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលប្រទេសអេស្ប៉ាញ ឆ្លងកាត់រលកកម្តៅដំបូងរបស់ខ្លួននៅក្នុងរដូវក្តៅនេះ ។
នៅក្នុងការព្យាករណ៍អាកាសធាតុដែលបានចេញកាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារឧតុនិយមរដ្ឋអេស្ប៉ាញ បានព្យាករណ៍ពីការប្រែប្រួលអាកាសធាតុ ។ ស្ថានភាពបែបនេះ នឹងនាំឲ្យមានភ្លៀងធ្លាក់ និងព្យុះនៅតាមតំបន់មួយចំនួននៅក្នុងប្រទេសអេស្ប៉ាញ ចាប់ពីដើមសប្តាហ៍នេះតទៅ ៕

