អាមេរិក ៖ ស្របពេលដែលអាកាសធាតុក្តៅហួតហែងបន្តកើតមាននៅតំបន់ភាគខាងលិចសហរដ្ឋអាមេរិក ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ Arizona ស្វែងរកភាពត្រជាក់នៅតាមសួនបាញ់ទឹក មុនពេលប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៤ កក្កដា ។
យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមជាតិ បានឲ្យដឹងថា សីតុណ្ហភាពនៅទីក្រុង Phoenix (ហ្វីនិក) បានកើនឡើងដល់ជាង ៤៦,៦អង្សាសេ កាលពីថ្ងៃចន្ទ ។
លោកយាយ Vida Garza វ័យ ៧១ឆ្នាំ បានធ្វើឲ្យខ្លួនរបស់គាត់ត្រជាក់នៅក្បែរអាងបាញ់ទឹក ជាទីដែលលោកយាយឈរនៅពីក្រោមទឹកបាញ់ ។
លោកយាយនិយាយថា បើសិនជាអ្នកធ្វើឲ្យខ្លួនឯងសើមនៅពេលឥឡូវនេះ ហើយអ្នកក្តៅ អ្នកនឹងមិនមានអារម្មណ៍ក្តៅនោះទេ នោះហើយគឺជាអ្វីដែលអ្នកត្រូវធ្វើ ។ អ្នកក៏អាចនៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ ឬអ្នកចេញក្រៅរកភាពត្រជាក់ ហើយនិងលេងទឹក អ្នកដើរសួនម្នាក់ទៀត គឺអ្នកនាង Ka-Desha Kingវ័យ ២៦ឆ្នាំ និយាយថា កម្តៅធ្វើឲ្យការងារស្រួលៗពុំអាចទ្រាំបាន ។ វាក្តៅខ្លាំងណាស់ ហើយវាពិតជាហត់ខ្លាំងណាស់ ហត់ខ្លាំងបំផុតអ្វីៗសម្រាប់គ្រប់បែបយ៉ាង ។
សេវាកម្មឧតុនិយមជាតិ រាយការណ៍ថា ប្រជាពលរដ្ឋអាមេរិកប្រហែល ៦២លាននាក់នៅភាគកណ្តាលរដ្ឋ Arizonaទូទាំងរដ្ឋ Texas និងតំបន់ Deep South និងរហូតដល់រដ្ឋ Floridaស្ថិតក្រោមការឃ្លាំមើលអាកាសធាតុក្តៅខ្លាំង ការព្រមាន និងសេចក្តីជូនដំណឹងពីរលកម្តៅរហូតដល់ថ្ងៃទី ៤ ខែកក្កដានេះ ៕

