អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយកាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែននៅពុំទាន់ល្មមគ្រប់គ្រាន់នោះ ដើម្បីការពារខ្លួនឯង ប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ីបានទេ ។
លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរថាជាវីដេអូនៅពេលល្ងាចថា គួរឲ្យសោកស្តាយ រដ្ឋរបស់ពួកយើងនៅពុំទាន់មានចំនួនគ្រប់គ្រាន់ប្រព័ន្ធការពារដែនអាកាសដែលមានគុណភាពខ្ពស់ ដើម្បីការពារទឹកដីទាំងមូលរបស់ពួកយើង និងបាញ់ទម្លាក់គោលដៅវាយប្រហារទាំងអស់របស់សត្រូវ ។
លោកបន្តថា សត្រូវបានយកប្រៀបចំណុចនេះ ដូចដែលពួកគេបានធ្វើនៅថ្ងៃនេះ ដោយវាយប្រហារភេរវកម្មមួយទៀតទៅលើទីក្រុង Sumyដោយប្រើប្រាស់យានដ្រូនអ៊ីរ៉ង់ មានគោលដៅពិសេសលើអគាររស់នៅរបស់អ្នកស្រុក និងអគារសេវាកម្មសន្តិសុខអ៊ុយក្រែន ៕

