ភាគខាងត្បូង ៖ ការមានផ្ទៃពោះនៅសហរដ្ឋអាមេរិក កាន់តែមានគ្រោះថ្នាក់ខ្លាំងឡើងជាងមុនសម្រាប់ស្រ្តីជាច្រើន ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ។
ការសិក្សាមួយដែលបានចុះផ្សាយនៅលើទំព័រកាសែត Journal of the American Medical Association បានរកឃើញថា មាននូវអត្រាស្លាប់ម្តាយប្រមាណជា ១.២១០នាក់ក្នុងឆ្នាំ ២០១៩ ពោលគឺកើនឡើងពីចំនួន ៥០៥ កាលពីឆ្នាំ ១៩៩៩ ។
ទោះបីជាអត្រាស្លាប់ម្តាយកើនឡើងនៅគ្រប់ជាតិសាសន៍ និងក្រុមជនជាតិដើមភាគតិចក៏ដោយ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា កំណើនច្រើនបំផុតត្រូវបានគេមើលឃើញនៅក្នុងចំណោមស្រ្តីស្បែកខ្មៅ និងស្រ្តីជនជាតិដើមភាគតិច ។
ស្របពេលដែលចំនួនសរុបនៃមរណមាតាក្នុងការផ្តល់កំណើតកូននៅរស់១០ម៉ឺននាក់ កើនឡើងពីជាង១២នាក់ ដល់ជាង ៣២នាក់ អត្រាស្លាប់ម្តាយសម្រាប់ស្រ្តីជានជាតិដើមភាគតិច បានកើនឡើងពី ១៤នាក់ ដល់ជាង ៤៩នាក់ ហើយស្រ្តីស្បែកខ្មៅ បានកើនឡើងពីជាង ២៦នាក់ ដល់ជាង ៥៥នាក់ ។
កាសិក្សាកាលពីពេលថ្មីៗនេះ បានវិភាគលើទិន្នន័យតាមបណ្តារដ្ឋ ជាជាងផ្តោតសំខាន់លើនិន្នាការជាតិ ។
នៅតាមបណ្តារដ្ឋភាគខាងត្បូង មាននូវអត្រាស្លាប់ម្តាយខ្ពស់នៅគ្រប់ជាតិសាសន៍ទាំងអស់ និងក្រុមជនជាតិដើមភាគតិច ប៉ុន្តែជាពិសេសលើស្រ្តីស្បែកខ្មៅ ។
ប៉ុន្តែអ្វីដែលជាការភ្ញាក់ផ្អើលរបស់ក្រុមអ្នកស្រាវជ្រាវនោះ គឺស្រ្តីស្បែកខ្មៅមានអត្រាស្លាប់ម្តាយខ្ពស់ជាងគេបំផុត នៅតាមរដ្ឋភាគឦសាន ដែលផ្ទុយស្រឡះពីការរំពឹងថា អត្រាស្លាប់ម្តាយដ៏អាក្រក់បំផុត កើតឡើងនៅតាមបណ្តារដ្ឋភាគខាងត្បូង ៕

