ប្រទេសវៀតណាម បានដាក់បម្រាមលើខ្សែភាពយន្ត Barbie ដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ ព្រោះខ្សែភាពយន្តនេះ មានរួមបញ្ចូលផែនទីដែលអធិប្បាយអំពីខ្សែបន្ទាត់៩ចំណុចលើផែនទីរបស់ប្រទេសចិន អះអាងសិទ្ធិជុំវិញសមុទ្រចិនខាងត្បូង។ ខ្សែភាពយន្តនេះ ត្រូវបានបំផុសដោយតុក្តាផ្លាស្ទីក និងរួមសំដែងដោយតារាភាពយន្តស្រី អូស្ត្រាលី នាង Margot Robbie ដែលបានកំណត់ពេលចាប់ផ្តើមបញ្ចាំងនៅរោងភាពយន្តជាច្រើនកន្លែងនៅប្រទេសវៀតណាម នៅថ្ងៃទី២១ ខែកក្កដា នៅថ្ងៃតែមួយ នៅសហរដ្ឋអាមេរិក។
លោក Vi Kien Thanh(គី កៀនថាញ់) ប្រធាននាយកដ្ឋានភាពយន្តវៀតណាម បានបញ្ជាក់ថា បម្រាមចំពោះសារព័ត៌មាន Tuoi Tre ( តួយ ជែ) (យុវជន) របស់រដ្ឋ កាលពីថ្ងៃចន្ទ និយាយយោងទៅរកការបង្ហាញផែនទី នៅក្នុងឈុតឆាកពិតៗ។ ទីក្រុងប៉េកាំង យកការអះអាងសិទ្ធរបស់ខ្លួនក្តោបស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូល លើខ្សែបន្ទាត់៩ចំណុចនៃផែនទី ជាខ្សែបន្ទាត់មានរាងអក្ស U កំពុងយកស្ទើរតែពេញដែនទឹកសម្បូរដោយធនធាន ដែលតុលាការអន្តរជាតិ បានរកឃើញនៅក្នុងឆ្នាំ២០១៦ ដោយគ្មានមូលដ្ឋានច្បាប់។
ប្រទេសវៀតណាម បានអះអាងសិទ្ធិមួយផ្នែកនៃសមុទ្រនេះ រួមជាមួយរដ្ឋតាមបណ្តោយឆ្នេររួមមាន ប្រទេសហ្វីលីពីន ដែលនាំយកសកម្មភាពនេះមកតុលាការ និងប្រទេសម៉ាឡេស៊ីផងដែរ។ វាពុំមែនជាលើកទី១នោះទេ ដែលទីក្រុងហាណូយ មានចំណាត់ការប្រឆាំងខ្សែភាពយន្ត ជុំវិញការអះអាងសិទ្ធិពង្រីកដែនដីភាគច្រើនរបស់ប្រទេសចិន។