
ការសម្រេចរបស់លោក Elon Musk ក្នុងការកំណត់ជាបណ្តោះអាសន្ននូវចំនួនសារបង្ហោះដែលអ្នកប្រើប្រាស់បណ្ដាញសង្គម Twitter អាចអាននៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ អាចធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់នាយកប្រតិបត្តិថ្មីគឺលោកស្រី Linda Yaccarino ដើម្បីទាក់ទាញក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម នេះបើយោងតាមអ្នកជំនាញផ្នែកទីផ្សារលោក Mike Proulx នៃក្រុមហ៊ុនស្រាវជ្រាវ Forrester។
លោក Proulx បាននិយាយថា "ក្នុងករណីនេះ បណ្ដាញសង្គម Twitter កំពុងប្តូរទៅកាន់ទិសដៅផ្ទុយគ្នាទាំងស្រុងពីការទាមទាររបស់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ព្រោះវាកំពុងស្ថិតជាធរមាន ដោយធ្វើឱ្យមានទិដ្ឋភាព និងការចូលរួមថ្មី"។
លោក Musk បានប្រកាសកាលពីថ្ងៃសៅរ៍ថា បណ្ដាញសង្គម Twitter នឹងកំណត់ចំនួនសារបង្ហោះ (tweets) ក្នុងមួយថ្ងៃដែលគណនីផ្សេងៗអាចអានបាន ដើម្បីបង្អាក់ "កម្រិតធ្ងន់ធ្ងរ" នៃការលុបចោលទិន្នន័យ និងការរៀបចំប្រព័ន្ធ។
ក្រុមអ្នកប្រឡូកដ៏ជោគជាំក្នុងឧស្សាហកម្មផ្សាយពាណិជ្ជកម្ម បាននិយាយថា ការផ្លាស់ប្តូរនេះបង្កើតឧបសគ្គសម្រាប់លោកស្រី Yaccarino ដែលជាអតីតប្រធានផ្នែកផ្សាយពាណិជ្ជកម្មក្រុមហ៊ុន NBCUniversal ដោយបានចាប់ផ្តើមកាន់តំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter កាលពីខែមុន ។
លោកស្រី Yaccarino ព្យាយាមផ្សះផ្សាទំនាក់ទំនងជាមួយបណ្ដាអ្នកផ្សាយពាណិជ្ជកម្មដែលបានដកខ្លួនចេញពីគេហទំព័រមួយនេះ បន្ទាប់ពីលោក Musk បានទិញវាកាលពីឆ្នាំមុន នេះបើយោងតាមសារព័ត៌មាន Financial Times បានរាយការណ៍កាលពីសប្តាហ៍មុន៕