និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ចុះធ្វើកម្មសិក្សានៅក្រុមហ៊ុន ទ្រី ភាព អ៉ីមផត អិចផត សាខាស្រុករវៀង ខេត្តព្រះវិហារ

2023/07/04 04:44:53 pm        287

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៣ ក្រុមហ៊ុន ទ្រី ភាព អ៉ីមផត អិចផត សាខាស្រុករវៀង ខេត្តព្រះវិហារ បានទទួលដំណើរចុះកម្មសិក្សាស្វែងយល់ពីការងារបច្ចេកទេសមុខជំនាញវិទ្យាសាស្ត្រកសិកម្មពីក្រុមហ៊ុន ទ្រី ភាព ទាំងផ្នែកចំការកៅស៊ូ និងផ្នែករោងចក្រកែច្នៃជ័រកៅស៊ូ។

ពិធីស្វាគមន៍និស្សិត និងលោកគ្រូអ្នក គ្រូទាំងអស់ នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​មានការអញ្ជើញ​ចូលរួមពីសំណាក់ ឯកឧត្តម ទ្រី ដាលុច បេក្ខជនតំណាងរាស្ត្រនីតិកាលទី៧ ,ឯកឧត្តម ហេង សំណាង អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព អ៉ីមផត អិចផត សាខាស្រុករវៀង ខេត្តព្រះវិហារ និងក្រុមការមួយចំនួនទៀត។

លោកនាយកវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលបានអោយដឹង​ថា ដោយមើលឃើញពីទស្សនវិស័យ និងជាក្រុមហ៊ុនដ៏ល្បីដែលផ្តោតទៅលើវិស័យកសិកម្ម-កសិឧស្សហកម្ម ទើបនិស្សិតទាំង​អស់មានការចាប់​អារម្មណ៍មកធ្វើកម្មសិក្សាដើម្បីស្វែងយល់ និងដកស្រង់នូវបទពិសោធន៍​ពីវិស័យកសិកម្មនេះ និងផ្សារ​ភ្ជាប់​ទ្រឹស្ដីដែលបានសិក្សានៅក្នុងមហាវិទ្យាល័យកន្លងមក ពិសេសសិក្សាជាក់ស្តែងផ្តោតលើផលិកម្មដំណាំកៅស៊ូ និងសំណាំផ្សេងៗទៀតនិងលើខ្សែរចង្វាក់ផលិតកម្មកែច្នែជ័រកៅស៊ូក្រែបជាដើម។

ឯកឧត្តម ហេង សំណាង អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព អ៉ីមផត អិចផត បានអោយដឹងថា ក្រុមហ៊ុនទ្រី ភាព អ៉ីមផត អិចផតសាខា ស្រុករវៀង ខេត្តព្រះវិហារ វិនិយោគលើដីសម្បទានសេដ្ឋកិច្ច ដាំដុះ ដំណាំ កសិឧស្សាហកម្ម-កៅស៊ូ លើផ្ទៃដីសរុបចំនួន ៥៨៤០ហិកតា (ដីរដ្ឋ ៤៨០០ហិកតា)។

ក្រុមហ៊ុនមានសមត្ថភាពផលិតកៅស៊ូក្រែប បាន ៧៥០តោន/ខែ។ ក្រុមហ៊ុនបានផ្តល់ការងារជូនដល់បុគ្គលិក កម្មករជំនាញ កម្មករចៀរជ័រ សរុបប្រមាណ ១២០០នាក់។

ឯកឧត្តម ទ្រី ដាលុច បានមានប្រសាសន៍ ថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ ដែលមានការចាប់​អារម្មណ៍ចំពោះក្រុមហ៊ុនចំការកៅស៊ូ ទ្រី ភាព នៅតំបន់ព្រះវិហារនេះ។ ឯកឧត្តមបានសំណូមពរអោយប្អូនៗនិស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសដកស្រង់​បទពិសោធន៍​ការងារល្អៗពីវិស័យកសិកម្មនៅទីនេះ ដើម្បីយកទៅអនុវត្តក្នុងការសិក្សា និងក្នុងការងារ​នាពេលខាងមុខ។ ឯកឧត្តមបានមានប្រសាសន៍ជម្រាបទៅនិស្សិតទាំងអស់ពីគោលដៅ និងទស្សនវិស័យ​របស់ក្រុមហ៊ុនក្រុមហ៊ុន​ចំការកៅស៊ូនេះ គឺក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការ​អភិវឌ្ឍវិស័យ​កសិកម្ម-កសិឧស្សាហកម្ម ​ដំណាំកៅស៊ូ ក្នុងការកែច្នៃជ័រ ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្ដល់​ការងារដល់ពលរដ្ឋកម្ពុជាជាច្រើនអ្នកផងដែរ។

បន្ទាប់ពីការបង្ហាញអំពីវឌ្ឍនៈភាពនិងភាពរីកចម្រើនរបស់ក្រុមហ៊ុនរួចហើយនោះ ក្រុមហ៊ុនក៏បានអញ្ជើញ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ ទស្សនកិច្ចស្វែងយល់ នៅរោងចក្រកែច្នៃកៅស៊ូ,ទស្សនៈកិច្ចស្វែងយល់ចំការកៅស៊ូ, របៀបនៃការប្រមូលផលកៅស៊ូ,កន្លែងជៀរជ័រកៅស៊ូ និងរបៀបបង្កាត់ពូជកៅស៊ូជាដើម។

សូមជម្រាបថា កម្មសិក្សារបស់និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលនេះ មានរយៈពេល២ខែ ដែលរាល់ការ​ចំណាយរបស់និស្សិតទៅលើហូបចុក ការស្នាក់នៅ ក្រុមហ៊ុនចំការកៅស៊ូ ទ្រី ភាព ​ជាអ្នកទទួលខុស​ត្រូវសម្រាប់​និស្សិតទាំងអស់។ នៅពេលខាងមុខក្រុមហ៊ុន នឹងទទួលនិស្សិតផ្សេងៗទៀតដែលមានបំណងចង់មកស្វែងយល់ ចុះកម្មសិក្សាពីដំណើរការកសិកកម្ម-កសិឧស្សាហកម្មនៅក្រុមហ៊ុន ទ្រី ភាព នេះ ជាបន្តបន្ទាប់ទៀត៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am