
ការិយាល័យស្នងការ នៃក្រសួងការបរទេសចិន នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) នៅថ្ងៃអង្គារ (ទី៤ ខែកក្កដា) នេះ បានថ្កោលទោសអ្នកនយោបាយរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ចំពោះការជ្រៀតជ្រែកក្នុងនីតិរដ្ឋ និងការអនុវត្តច្បាប់ នៅក្នុងតំបន់។
អ្នកនយោបាយទាំងនេះ បានសម្តែងការប្រឆាំងរបស់ខ្លួន បន្ទាប់ពីកងកម្លាំងនគរបាលក្រុងហុងកុង បានប្រកាស កាលពីថ្ងៃចន្ទ (ទី៣ ខែមិថុនា) ពីការផ្តល់រង្វាន់ចំនួន ១លានដុល្លារហុងកុង (១២៧.៦៣៣ដុល្លារ) ដល់អ្នកដែលអាចផ្តល់ព័ត៌មានអំពីជនរត់គេចខ្លួន ៨នាក់ ដែលកំពុងត្រូវបានរកពីបទបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យការិយាល័យស្នងការ បាននិយាយថា នគរបាលដោយផ្អែកតាមអង្គហេតុ និងស្របតាមច្បាប់ បានចាត់វិធានការលើជនសង្ស័យទាំងនេះ តាមខដែលចែងនៃ «យុត្តាធិការការពារ» ដែលស្របតាមច្បាប់ និងការអនុវត្តអន្តរជាតិ។
អ្នកនាំពាក្យរូបនេះ បានកត់សម្គាល់ថា អ្នកនយោបាយបរទេសមួយចំនួន រិះគន់កិច្ចប្រឹងប្រែងអនុវត្តច្បាប់ដែលស្របច្បាប់របស់តំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ក្នុងការការពារសន្តិសុខជាតិ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ «បានធ្វើមិនដឹងមិនលឺ» ចំពោះការរំលោភលើគោលគំនិតសន្តិសុខជាតិរបស់ប្រទេសខ្លួន៕