
រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar( ស៊ូប្រាម៉ាន់យ៉ាំ ចៃសាំងកា) បាននិយាយក្នុងអំឡុងជំនួបនៅទីក្រុងញូវដែល្លី កាលពីថ្ងៃចន្ទថា រុស្ស៊ីកំពុងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ក្រោយជម្លោះជាមួយអ៊ុយក្រែន ហើយប្រការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ឥណ្ឌាផងដែរ ។
ដោយសារតែការវាយលុកលើអ៊ុយក្រែន និងទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់លោកខាងលិចលើរុស្ស៊ី ប្រទេសមួយនេះ ត្រូវបង្ខំចិត្តងាកមករកប្រទេសនៅតំបន់អាស៊ី ដូចជាចិន និងឥណ្ឌា ដើម្បីធ្វើពាណិជ្ជកម្មរបស់ពួកគេ ។
ការនាំចូលរបស់ឥណ្ឌាពីរុស្ស៊ី បានកើនឡើងជាង ៤ដងរហូតដល់ ៤៦,៣៣ពាន់លានដុល្លារ កាលពីឆ្នាំសារពើពន្ធមុន ដែលភាគច្រើនគឺការនាំចូលប្រេង ។
ឥណ្ឌា និងរុស្ស៊ី នឹងពិភាក្សារផងដែរលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)ដែលនឹងអាចពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដែលបានរីកចម្រើន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន៕