សំណុំផ្សែងខ្មៅហុយលើអាកាសពីលើទីក្រុង Jenin ស្របពេលដែលការវាយប្រហាររបស់អ៊ីស្រាអែលចូលដល់ថ្ងៃទី២

2023/07/04 06:14:16 pm        148

សំណុំផ្សែងខ្មៅបានហុយលើអាកាសពីលើទីក្រុង Jenin ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែងនាថ្ងៃអង្គារនេះ ស្របពេលដែលប្រតិបត្តិការវាយឆ្មក់របស់អ៊ីសា្រអែល ឈានចូលដល់ថ្ងៃទី ២។

ក្រោយការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតនៅទីក្រុងតំបន់វ៉េសប៊ែងមួយនេះនារយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ ដោយបានសម្លាប់ជនប៉ាឡេស្ទីន ១០នាក់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតរត់ភៀសខ្លួន ជំនួយការជាន់ខ្ពស់មួយរូបរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahuបាននិយាយនៅថ្ងៃអង្គារនេះថា អ៊ីស្រាអែលជិតបញ្ចប់ប្រតិបត្តិការរបស់ពួកគេហើយនៅទីក្រុង Jenin ។

ដោយបើកការវាយប្រហារកាលពីព្រឹកថ្ងៃចន្ទ ការវាយឆ្មក់នេះ ពាក់ព័ន្ធនឹងកងកុម្មង់ដូរាប់រយនាក់ គាំទ្រដោយយានដ្រូន បង្ខំឲ្យរដ្ឋបាលប៉ាឡេស្ទីនគាំទ្រដោយអន្តរជាតិ ផ្អាកការទាក់ទងជាមួយអ៊ីស្រាអែល ហើយនិងធ្វើឲ្យកើតមានក្តីបារម្ភរបស់សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ(UN)ពីស្ថានភាពមនុស្សធម៌ ។

អ៊ីស្រាអែលនិយាយថា ប្រតិបត្តិការនៅជំរំជនភៀសខ្លួនដូចជាលំនៅដ្ឋានក្នុងទីក្រុង Jeninដែលគេដាក់ឈ្មោះ “ផ្ទះ និងសួនច្បារ” គឺមានគោលដៅជីកឫសក្រុមប្រដាប់អាវុធប៉ាឡេស្ទីនគាំទ្រដោយអ៊ីរ៉ង់ ដែលនៅពីក្រោយការហក់ឡើងខ្ពស់ ការវាយប្រហារដោយអាវុធ និងគ្រាប់បែកកាលពីពេលថ្មីៗនេះ ក៏ដូចជាកិច្ចខិតខំបឋមរបស់ពួកគេ ដើម្បីផលិតគ្រាប់រ៉ុក្កែត ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា ជនប៉ាឡេស្ទីនម្នាក់ដែលបានរងរបសអំឡុងពេលការប៉ះទង្គិចគ្នា បានស្លាប់កាលពីយប់ ហើយនិងសាកសពមនុស្សម្នាក់ផ្សេងទៀត ត្រូវបានរកឃើញនៅព្រឹកថ្ងៃអង្គារនេះ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុបកើនឡើងដល់ ១០នាក់ ហើយនិងមនុស្សប្រហែល ១០០នាក់ទៀត រងរបួស ក្នុងនោះមនុស្ស ២០នាក់នៃចំណោមពួកគេ មានស្ថានភាពធ្ងន់ធ្ងរ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am