
ក្រសួងសីលធម៌ បានឱ្យដឹងថា រដ្ឋបាលតាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន បានបញ្ជាឱ្យហាងកែសម្ផស្សបិទក្នុងរយៈពេល១ខែ ក្នុងការកាត់បន្ថយលទ្ធភាពចេញទៅកន្លែងសាធារណៈសម្រាប់ស្ត្រីអាហ្វហ្គានីស្ថាន។
លោក Mohammad Sadiq អ្នកនាំពាក្យក្រសួងទប់ស្កាត់អំពើអបាយមុខ និងការផ្សព្វផ្សាយគុណធម៌ បាននិយថា៖«ឱសានវាទសម្រាប់ការបិទហាងកែសម្ផស្សសម្រាប់ស្ត្រី គឺមានរយៈពេល១ខែ ដោយនិយាយយោងដល់ការជូនដំណឹងរបស់ក្រសួង។
បណ្តារដ្ឋាភិបាលបរទេស និងក្រុមមន្ត្រីUN បានថ្កោលទោសការរឹតបន្តឹងដែលកំពុងកើនឡើងទៅលើស្ត្រី ចាប់តាំងពីក្រុមតាលីបង់វិលត្រឡប់មកគ្រប់គ្រងអំណាច ក្រោយពីយកឈ្នះលើរដ្ឋាភិបាលគាំទ្រដោយអាមេរិក ដោយសារកងកម្លាំងបរទេស បានដកចេញពីអាហ្វហ្គានីស្ថាន។
កាលពីឆ្នាំមុន អាជ្ញាធរ បានបិទសាលាវិទ្យាល័យរបស់ក្មេងស្រី រារាំស្ត្រីមិនឱ្យចូលរៀនសាកលវិទ្យាល័យ និងបានបញ្ឈប់បុគ្គលិកជំនួយអាហ្វហ្គានីស្ថានភេទស្រីពីការងារ។ កន្លែងសាធារណៈជាច្រើន ក្នុងនោះមានកន្លែងងូតទឹក កន្លែងហាត់ប្រាណ និងសួនឧទ្យាននានា ត្រូវបិទមិនឱ្យស្ត្រីចូល៕