
តៃប៉ិ៖ យន្តហោះចម្បាំងចិនបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រកោះតៃវ៉ាន់ជាថ្មីម្តងទៀតនៅថ្ងៃអង្គារ (៤ កក្កដា)នេះ ខណៈដែលមន្ត្រីជាន់ខ្ពស់តៃវ៉ាន់បានរិះគន់ "ការផ្សព្វផ្សាយព័ត៌មានមិនពិតគួរឱ្យរំខាន" អំពីមធ្យោបាយសុវត្ថិភាពដែលកោះនេះត្រូវបានផ្តល់ឲ្យ និងភាពតានតឹងដែលកំពុងកើនឡើងជាមួយទីក្រុងប៉េកាំង។
កោះតៃវ៉ាន់ ដែលប្រទេសចិនអះអាងសិទ្ធិថាជារបស់ខ្លួនទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីកោះនេះក៏ដោយនោះ បានរាយការណ៍ពីបេសកកម្មស្ទើរតែរាល់ថ្ងៃដោយយន្តហោះយោធាចិននៅក្បែរនោះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ហើយចាប់តាំងពីខែសីហាឆ្នាំមុនមក មានការឆ្លងកាត់ជាប្រចាំនៃខ្សែបន្ទាត់មេដ្យានដែលធ្លាប់ធ្វើជាព្រំដែនមិនផ្លូវការ។
អាជ្ញាធរការពារជាតិតៃវ៉ាន់បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា យន្តហោះចម្បាំងចិនចំនួនប្រាំបីញគ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យម ហើយនាវាចម្បាំងចិនចំនួន ៤គ្រឿងក៏បានចូលរួមក្នុង "ការល្បាតត្រៀមប្រយុទ្ធរួមគ្នា" ផងដែរ។
ថ្វីបើមានសកម្មភាពយោធាជាញឹកញាប់ពីប្រទេសចិនក៏ដោយ ក៏មិនមានសញ្ញាប្រកាសអាសន្នជាសាធារណៈណាមួយនៅកោះតៃវ៉ាន់ដែរ ហើយការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកោះតៃវ៉ាន់នៅតែបន្តដូចធម្មតា៕