[UPDATE] ការបាញ់ប្រហារដ៏រង្គាលចំនួនបីដាច់ដោយឡែកពីគ្នាបានសម្លាប់មនុស្ស ១០ នាក់នៅមុនថ្ងៃឈប់សម្រាកថ្ងៃទី ៤ ខែកក្កដារបស់សហរដ្ឋអាមេរិក

2023/07/05 03:37:44 pm        386

អាមេរិក៖ ក្រុមមន្ត្រីបាននិយាយថា ការបាញ់ប្រហារដ៏រង្គាលនៅទីក្រុង Philadelphia, Baltimore និង Fort Worthរបស់ រដ្ឋTexasបានសម្លាប់មនុស្ស ១០នាក់ និងរបួសជិត ៤០នាក់នៅមុនថ្ងៃបុណ្យទិវាឯករាជ្យជាតិ៤កក្កដា ដែលជាការរំលឹកដ៏ក្រៀមក្រំនៃការបរាជ័យអស់រយៈពេលជាច្រើនទសវត្សរ៍ក្នុងការទប់ស្កាត់អំពើហិង្សាដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក។  

នគរបាលបាននិយាយកាលពីថ្ងៃអង្គារថានៅទីក្រុង Fort Worth មនុស្ស ៣នាក់បានស្លាប់ និង ៨នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដ៏រង្គាលបន្ទាប់ពីពិធីបុណ្យក្នុងស្រុកដើម្បីប្រារព្ធពិធីបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក។

យោងតាមនគរបាលមូលដ្ឋាន នៅក្នុងការបាញ់ដ៏រង្គាលដាច់ដោយឡែកពីគ្នាក្នុងទីក្រុង ហ្វីឡាដែលហ្វ្យា( Philadelphia) កាលពីល្ងាចថ្ងៃចន្ទ មនុស្ស៥នាក់បានស្លាប់ និង២នាក់រងរបួស រួមទាំងក្មេងប្រុសអាយុ២ឆ្នាំ និងកេ្មងប្រុសអាយុ១៣ឆ្នាំ ដែលពួកគេទាំង២ត្រូវគ្រាប់កាំភ្លើងត្រង់ជើង  នៅពេលជនសង្ស័យពាក់អាវក្រោះម្នាក់ ប្រដាប់ដោយអាវុធម៉ាក AR-15 បានបើកការបាញ់រះទាំងកម្រោលទៅលើក្រុមមនុស្សប្លែកមុខមួយចំនួន។ 

ការបាញ់ប្រហារកាលពីយប់ថ្ងៃចន្ទ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីមនុស្ស២នាក់ ត្រូវបានបាញ់ស្លាប់ និង២៨នាក់ ផ្សេងទៀតរងរបួស ប្រមាណពាក់កណ្ដាលនៃកុមារទាំងនោះ ត្រូវរបួសដោយគ្រាប់កាំភ្លើង នៅក្នុងពេលជប់លៀងនៅខាងក្រៅប្លុកមួយនៅក្នុងទីក្រុងបាល់ទីម័រ (Baltimore)។ 

មូលហេតុនៃការបាញ់បោះសេរីទាំង៣លើកថ្មីៗនេះ គេនៅមិនបានដឹងច្បាស់នៅឡើយទេ ។

លោកប្រធានាធិបតី អាមេរិក Joe Biden បានថ្កោលទោសអំពើហិង្សានេះ និងបានអំពាវនាវជាថ្មីឲ្យរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធរបស់សហរដ្ឋអាមេរិកឲ្យកាន់តែតឹងរ៉ឹងថែមទៀត ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm