ដំណើរសេដ្ឋកិច្ចនៅកម្ពុជាមានសភាពជាប្រក្រតី នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត

2023/07/05 05:37:07 pm        738

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា លើកឡើងថា លំហូររូបិយវត្ថុ ការវិនិយោគ ក៏ដូចជាធ្វើពាណិជ្ជកម្ម មានដំណើរការធម្មតា អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ដែលប្រការទាំងនេះបង្ហាញឲ្យឃើញនូវមោទនភាព អំពីស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញនៃប្រទេសកម្ពុជាទាំងមូល។

លោកជំទាវ ជា សិរី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានលើកឡើង នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣នេះថា ប្រសិនមានព្រឹត្តិការណ៍អ្វីកើតឡើង ទោះបីមិនមានការប៉ះពាល់ដល់រូបិយវត្ថុ​ក៏ដោយ អ្នកវិនិយោគ ជាពិសេសប្រជាពលរដ្ឋដែលដាក់ប្រាក់បញ្ញើរ តែងតែមានសភាពជ្រួលជ្រាល ដើម្បីដកប្រាក់យកទៅទុកផ្ទាល់ខ្លួន។ បើតាមការសង្កេតមើលឃើញជាក់ស្តែង ជាពិសេសនៅ​ពេលមានការបោះឆ្នោតនៅអណត្តិមុនៗ បញ្ហានេះតែងតែកើតឡើង ប៉ុន្តែនៅក្នុងប៉ុន្មានអាណត្តិ​ចុងក្រោយនេះ ​គឺកិច្ចដំណើរសេដ្ឋកិច្ចនៅកម្ពុជាមានសភាពជាប្រក្រតី ក្នុងនោះលំហូរសាច់នៅក្នុង​សេដ្ឋកិច្ច មានចរន្តជាធម្មតាផងដែរ។

លោកជំទាវ ថ្លែងបន្តថា ជាក់ស្តែងនៅក្នុងអាណត្តិនេះជាដើម បរិយាប័ន្នរូបិយវត្ថុ ​ការវិនិយោគ និង​ការធ្វើពាណិជ្ជកម្មផ្សេងៗ មានលំហូរសាច់ប្រាក់ចេញ-ចូលជាធម្មតា ដែលប្រការទាំងនេះបាន​បង្ហាញឲ្យឃើញនូវមោទនភាព​ សុខសុវត្ថិភាព ​ស្ថិរភាពនយោបាយរបស់កម្ពុជា ដែលបញ្ហាទាំងនេះ បានផ្តល់​នូវបរិយាកាសវិនិយោគ ការរកស៊ីទទួលទានផ្សេងៗ​បាន​ដំណើរការទៅដោយរលូន ពោល​គឺមិនមានប៉ះពាល់ដល់លំហូររូបិយវត្ថុ ឬចរន្តនៃសេដ្ឋកិច្ចនោះឡើយ។

ទាក់ទិនបញ្ហានេះដែរ,លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​នៃរាជបណ្ឌិតសភាកម្ពុជា ​មើលឃើញថា ជុំវិញព្រឹត្តិការណ៍ចេញឃោសនារកសំឡេងឆ្នោត របស់​បក្សនយោបាយក្នុងអណត្តិនេះនៅកម្ពុជា​ ក្នុងនោះពាក់ព័ន្ធស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការនាំចេញ-ចូលជាដើម មានសភាពប្រក្រតីជាធម្មតា, ពោលគឺជុំវិញ​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍នេះ​ ពួកគេសម្លឹងមើលអំពីស្ថានភាពយោបាយ និងការអភិវឌ្ឍ​នៅកម្ពុជារួចជាស្រាច់ ទើបពួកគេហ៊ានចេញ-ចូល ជាក់ស្តែងដូចនៅក្នុងពេល​នេះជាដើម​ វិនិយោគិនបានបន្តវិនិយោគបណ្តាក់ទុនរកស៊ីទទួលទានជាធម្មតា៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កម្ពុជា-ក្រូអាត ជំរុញ​​កិច្ច​សហប្រតិបត្តិការនិង​​ នវានុវត្តន៍ ដើម្បីកម្ពុជាគ្មានផលប៉ះពាល់ដោយ​សារ​យុទ្ធភណ្ឌគ្រឿងផ្ទុះ ​​​
2026/10/19 06:21:00 pm        1
សម្តេច ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
2026/10/19 05:53:52 pm        1
ថ្នាក់ដឹកនាំអន្តរក្រសួង កោតសរសើរ និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងបរិវត្តកម្មនៃពិភពការងារ
2026/10/19 05:50:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រី៖ មនុស្សប្រហែល ៤០នាក់ស្លាប់​ និងរងរបួស អំឡុង​​ការវាយប្រហារ​ដោយក្រុមហ៊ូទី នៅខេត្ត Shabwa របស់​យេម៉ែន

2026/10/19 07:10:14 pm
​ជនសង្ស័យ ៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការណីបាញ់ប្រហារតារាបូលីវូដឥណ្ឌានៅទីក្រុងម៉ុមបៃ
2026/10/19 07:07:02 pm
​ជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក
2026/10/19 07:05:08 pm
​រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ជួបសមភាគីអ៊ូសបេកគីស្ថាននៅទីក្រុង Samarkand
2026/10/19 06:39:53 pm
​និស្សិតបិទច្រកចូលសារមន្ទីរ Louvre ដើម្បីបង្ហាញ​ការ​គាំទ្រដល់ការតវ៉ារបស់សិស្សវិទ្យាល័យ នៅបារាំង​
2026/10/19 06:37:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm